មនុស្សស្លាប់កើនដល់១៣៨នាក់ និង៤០០នាក់រងរបួសក្នុង ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា

0
208

(ស្រីលង្កា)៖ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា បានកើនដល់១៣៨នាក់ហើយ ខណៈមនុស្សជាង៤០០នាក់រងរបួស។ នេះបើតាមអាជ្ញាធរស្រីលង្កា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។

អាជ្ញាធរស្រីលង្កាបានឱ្យដឹងទៀតថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ខាងលើបានកើតឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹក ថ្ងៃអាទិត្យនេះ នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo។

ប៉ុន្តែភា្លមៗមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ៕

Facebook Comments