សូមប្រុងប្រយ័ត្ន !! រថយន្តបុករថយន្តពីក្រោយ របួសធ្ងនស្រាល៥នាក់

0
344

ខេត្តកំពង់ស្ពឺ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៤ និង១០៥ ត្រង់ចំណុចចុះចំណោតពេជ្រនិល ស្ថិតក្នងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ ដែលបង្កដោយរថយន្ត បុកជាមួយរថយន្ត គឺបើកក្នុងទិសដៅស្របគ្នា បុកពីក្រោយយ៉ាងពេញទំហឹង។

ក្នុងហេតុការណ៍នេះបានបណ្តាលអោយមានមនុស្សរងរបួសធ្ងន់ស្រាល៥នាក់ ក្នុងនោះមានស្រី២នាក់ នេះបើយោងតាមការរាយការណ៍បឋមពីកន្លែងកើតហេតុ។

សូមបញ្ជាក់ថាករណីនេះកើតឡើងនៅវេលាម៉ោង១២:១៥នាទីថ្ងៃត្រង់ ថៃ្ងទី២០ ខែមេសា ឆ្នាំ២០១៩នេះ ៕

Facebook Comments
Loading...