អ្នកឈ្នះលើសង្វៀនសង្ក្រានព្រៃវែង

0
106

ភ្នំពេញ: ព្រឹត្តិការណ៍ព្រៃវែងសង្ក្រាន់ឆ្នាំនេះបានបើកសង្វៀនចំនួន២ដែលសង្វៀនទី១នៅថ្ងៃទី១៤មេសា និងសង្វៀនមួយទៀតបើថ្ងៃទី១៥មេសា ។

សម្រាប់ថ្ងៃទី១៤មេសាគឺជាការប្រកួតរវាងអ្នកប្រដាល់រួមជាតិសុទ្ធតែម្ដងដែលក្នុងនោះក្រៅពីគូមិត្តភាពនោះមានគូប្រកួតដណ្ដើមពានចំនួន២ប្រភេទទម្ងន់​គឺទម្ងន់​៥៧គីឡូក្រាម និងទម្ងន់៦៣,៥០គីឡូក្រាម ។

សម្រាប់ទម្ងន់៥៧គីឡូក្រាមពានបានទៅអ្នកប្រដាល់ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ រីឯពានទម្ងន់៦៣.៥០គីឡូក្រាមបានទៅអ្នកប្រដាល់គង់ សំបូរក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបដែលឈ្នះពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ។

ចំពោះសង្វៀនថ្ងៃទី១៥មេសាមានការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិចំនួន៦គូដែលមានអ្នកប្រដាល់មកពី៥ប្រទេសចូលរួម ។សូមបញ្ជាក់ថាការប្រកួតមានតែ៣ទឹកប៉ុណ្ណោះ ។

វ៉ាន់ វឿនម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមបានយកឈ្នះអ្នកប្រដាល់ឡាវណាករ៉ុងរិទ្ធ វិសិទ្ធគិត (Nakrongrit Visetkit)នៅទឹកទី២ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ឡុង សំណាងក្លិបសាលវ័ន្ដកីឡាដែលប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះបានផ្ដួលអ្នកប្រដាល់បា រាំងហ្សកដង់(Jordan)នៅទឹកទី២ដែរ ។


ផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធដែលប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះបានយកឈ្នះអ្នកប្រដាល់អូទ្រីសម៉េដាដ អាឌីនណេហ្សាដ(Mehrdad Addinejad)ដោយពិន្ទុ ។ ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យផលសោភ័ណ្ឌឈ្នះទាំងអស់គ្នា ។

ឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ដែលប្រកួតក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនោះបានយកឈ្នះអ្នកប្រដា់អ៊ីតាលីហ្វេឌីរីកូ អេណេស្តូ(Fedirico Ernesto)ដោយពិន្ទុ ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យចន្ទ្រាឈ្នះដូចគ្នា ។


រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃផេតឆ្មាល ជ័រណារ៉ុងសាក់(Petchhmal Chornarongsak) ។តាមពិតការប្រកួតនេះសោភ័ណ្ឌចាញ់អ្នកប្រដាល់ថៃទេព្រោះក្នុងចំណោមចៅក្រមទាំង៥មាន តែចៅក្រម២រូបប៉ុណ្ណោះដែលផ្ដល់ពិន្ទុឲ្យសោភ័ណ្ឌឈ្នះ ឯ ៣រូបទៀតផ្ដល់ពិន្ទុឲ្យសោភ័ណ្ឌចាញ់ តែដោយសារអ្នកប្រដាល់រូបនេះចូលចិត្តឡាំប៉ានៅពេលខ្លួនចាញ់នោះទើបប្រធានវិនិច្ឆ័យសម្រេចឲ្យស្មើតែម្ដងទៅម្យ៉ាងនេះជាការប្រកួតជាមិត្តភាពផង ។

ម្ចាស់មេដាយមាសស៊ីហ្គេមឃុន ឌីម៉ាក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញឈ្នះអ្នកប្រដាល់ថៃថង មៀងស៊ីម៉ា(Thong Mueangsima)ដោយពិន្ទុ ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យឌីម៉ាឈ្នះដូចគ្នា ។

Facebook Comments