ឃាត់ខ្លួនបក្ខពួកអ្នកក្លាហានម្នាក់ ដែលបានដេញវៃគ្នានៅផ្លូវចូលវត្តត្រឡែងកែង

0
409

កំពង់ឆ្នាំង៖ ទីបំផុតបក្ខពួកអ្នកក្លាហានម្នាក់ ត្រូវបានសម្ថតកិច្ចឃាត់ខ្លួន ក្នុងចំណោមអ្នកក្លាហានជាច្រើននាក់ដែលបានដេញវៃគ្នានៅផ្លូវចូលវត្តត្រឡែងកែង ចំនុចខ្លាកូន ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៣:៤០នាទី រួមជាមួយបក្ខពួកជាច្រើនអ្នកទៀត ចំណែកអ្នកក្លាហានកាន់ដាវដេញកាប់គេ ដែលមានអ្នកថតបាននោះ កំពុងរត់គេចខ្លួន ។

អ្នកក្លាហានល្បីពេញក្នុងបណ្តាញសង្គមហ្វេសបុកឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។​

ការឃាត់ខ្លួននេះនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០២:៣០នាទី នឹងកំពុងបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកមួយចំនួនទៀត៕

Facebook Comments