អ្នកប្រដាល់ថៃ ឆ្លាម ផេត ប្រកាសឡើងសង្វៀនជាមួយមឿន សុខហ៊ុច

0
61

ភ្នំពេញ: អ្នកប្រដាល់ថៃឆ្លាម ផេត(Chhlam Phat) នឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សលើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២១មេសា ។

នំពេញ: អ្នកប្រដាល់ថៃឆ្លាម ផេត(Chhlam Phat) នឹងជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមឿន សុខហ៊ុចក្លិបពុទ្ធសេរីវង្សលើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២១មេសា ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះមិនមែនខ្សោយទេកាលពីប៉ុន្មានសប្ដាហ៍មុនគេធ្លាប់ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់កម្ពុជារឿង សារ័ត្នរបស់ក្លិបទ័ពឆ័ត្រយោង៩១១ ។ជាមួយនឹងចលនាបំលាស់ទីបានរហ័សនោះឆ្លាម ផេតមានប្លង់វ៉ៃល្អវ៉ៃចេញបានលឿន និងការពារបានរឹងមាំ ។

សុខ ហ៊ុចវិញក៏ការវ៉ៃចេញរបស់គេធ្ងន់ដែរ ។គេប្រជើងទាត់បានល្អទោះបីកែងរបស់គេវ៉ៃចេញមិនសូវមានប្រសិទ្ធិភាពក៏ពិតមែនតែបើវ៉ៃចំគោលដៅគឺគូប្រកួតនឹងមានរបួសភ្លាម ។សុខ ហ៊ុខមានប្រវត្តិប្រកួតចំនួន១៥៤ដង ឈ្នះ១២៦ដង ចាញ់២៣ដង និងស្មើពិន្ទុ៥ដង ។

ចំពោះអ្នកប្រដាល់ថៃឆ្លាម ផេតតវិញគេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦០ដង និង ចាញ់១៦ដង ។ ការប្រកួតមួយនេះជ័យជំនះបានទៅមឿន សុខហ៊ុច ឬ ឆ្លាម ផេត ?

Facebook Comments
Loading...