ថយន្តពាក់ស្លាកលេខ ខេមរភូមិន្តប្រលះ វិមានឯករាជ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ

0
347

ខេត្តកំពង់ធំ៖ មានករណីរថយន្តពាក់ស្លាកលេខ ខេមរភូមិន្តប្រលះ វិមានឯករាជ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទាំងយប់កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី១៨.០៤.២០១៩ អ្នកបើកបរនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ជុំវិញករណីនេះក៏មានមតិមហាជនដែលបានឃើញហេតុការនេះ អ្នកខ្លះនិយាយថា សង្ស័យអ្នកបើកបរងងុយដេក ចំណែកប្រជាពលរដ្ឋខ្លះទៀតនិយាយថា មកពី វិមានឯករាជ មិនបានដាក់ភ្លើងសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវ ទើបបណ្តាលឲ្យអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ដែលជាហេតុធ្វើឲ្យកើតមានគ្រោះថ្នាក់យ៉ាងដូច្នេះ តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕


Facebook Comments