ក្មេងប្រុសម្នាក់បានស្លាប់ បន្ទាប់ពីលោតទឹកជ្រោះលេង នៅភ្នំគូលែន

0
404

ខេត្តសៀមរាប ៖ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាយុវជនម្នាក់បានស្លាប់ បន្ទាប់ពីលោតទឹកជ្រោះទំលាក់ខ្លួនលេង ស្រាប់តែធ្លាក់ត្រូវចំថ្មខាងក្រោម ហើយត្រូវបាក់ចំខ្ទង់ច្រមុះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។

ហេតុការណ៍ដ៍រន្ធត់នេះកើតឡើង នៅវេលាម៉ោងជាង ០១ រសៀល ថ្ងៃ ១៦ ខែ មេសា ឆ្នាំ ២០១៩ ស្ថិតនៅលើភ្នំគូលេនចំណុច ទឹកធ្លាក់ ភ្នំគូលែន (ជាន់ទី បី) ភូមិ ព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា ជន រងគ្រោះមានឈ្មោះ ម៉ូ សា ភេទ ប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិបល័្លង្គ ឃុំបល័្លង្គ ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ៕

Facebook Comments
Loading...