ការិយាល័យស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចុះពិនិត្យ ស្រាវជ្រាវករណីជនបរទេសស្លាប់ !

0
579

ភ្នំពេញ៖ នាវេលាម៉ោងប្រហែល ០៧.៥០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៩នេះ នៅក្នុងបន្ទប់លេខ០៤ ផ្ទះសំណាក់(មិនមានឈ្មោះ) ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានជនបរទេសម្នាក់បានស្លាប់។ ជនរងគ្រោះឈ្មោះ SCHMITZ ARNOLD ភេទប្រុស កើតថ្ងៃទី២៦ មិថុនា ១៩៥៤ ជនជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C៧០០CFGJM មុខរបរ ចូលនិវត្តន៍។ បានចូលមកស្នាក់នៅផ្ទះសំណាក់ខាងលើ កាលពីថ្ងៃទី០៤ កក្កដា ២០១៨។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនគរបាល និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ ជនរងគ្រោះបានស្លាប់ដោយសារជម្ងឺទឹកនោមផ្អែម(សន្លប់រយៈពេលយូរបណ្តាលមកពីបាត់បង់ជាតិស្ករខ្លាំង)។

សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សុី) រាជធានីភ្នំពេញ រង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និងស្ថានទូត៕

Facebook Comments