ទោះជាភ័យខ្លាចជាមួយស្រមោលគ្រោះថ្នាក់ពីអតីតកាលក៏មនុស្សនៅតែហ៊ានដដែល

0
183

បរទេស៖ ថ្វីត្បិតតែមានអ្នកខ្លះនៅខ្លាចការដើរលេងតាមនាវា (cruise) ព្រោះឥទ្ធិពលកុនរឿង Titanic
ក៏នៅក្នុងសតវត្សរ៍ទី ២១ នេះ នាវាទេសចរណ៍យក្ស (ភ្ញៀវជិះលើសពី ៤ ០០០ នាក់ បូកនឹង អ្នកបំរើលើនាវាជិត ២ ០០០ នាក់ទៀត) កំពុងតែរីកដុះដាលដូចផ្សិត ដោយក្រុមហ៊ុននាវាទាំងនេះខិតខំបង្កើនការទាក់ទាញតាមរយៈការបើកហាងលក់ទំនិញធំៗលើនាវា (ក្នុងរូប) កម្មវិធីកំសាន្ត (ក្លិបរាត្រី រាត្រីសមោសរ សិល្បៈ កាស៊ីណូ) និង កម្មវិធីចុះកំសាន្តតាមកន្លែងល្បីៗនានា (តែក្រុមហ៊ុនប្រឹងទាក់ភ្ញៀវអោយចាយនៅលើកប៉ាល់ខ្លួនច្រើនជាងចុះទៅចំនាយលើគោក) ។

ជាទូទៅ ៧០% នៃចំនូលរបស់ក្រុមហ៊ុននាវាកំសាន្តគឺបានមកពីការលក់សំបុត្រ និង ៣០% ទៀតបានមកពីការចាយវាយ កំសាន្តរបស់ភ្ញៀវនៅលើកប៉ាល់ ។

ក្នុងមួយឆ្នាំៗមានមនុស្សជាង ២៨,៨ លាននាក់ដែលធ្វើដំណើរកំសាន្តតាមនាវា មានអាយុជាមធ្យម ៤៩,៩ ឆ្នាំ ហើយម្នាក់ៗចាយលុយយ៉ាងតិចបំផុត ៩០០ ដុល្លារក្នុងការជិះនាវា ៧ យប់៕ ( ប្រភពកា
សែត Le Figaro ចេញផ្សាយថ្ងៃអង្គារ ទី ១៦ មេសា ២០១៩)

Facebook Comments