គ្រោះថ្នាក់ចរាចរណ៍ មាន១ករណី លើសឆ្នាំមុន ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ខេត្តត្បូងឃ្មុំ

0
550

ខេត្តត្បូងឃ្មុំ៖ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឆ្នាំ២០១៩នេះ រយៈពេល៣ថ្ងៃ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណី ដែលបង្កឡើងដោយរថយន្តកាមរីបាឡែន បានព្រលះជាមួយរថយន្តហ៉ីយុនដាយពីក្រោយចំយ៉ាងពេញទំហឹង បណ្តាលឱ្យ មនុស្ស៣នាក់ បានត្រដរខ្យល់ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ និងមនុស្សម្នាក់ទៀតបានប្រកាច់ដង្ហើមចង្រិតរងរបួសយ៉ាងធ្ងន់ធរ នៅម៉ោង២ទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៧ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៨ ស្ថិតក្នុងភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ក្រោយព្រឹត្តិការណ៍អ្នកបើកបររថយន្តហ៉ីយុនដាយបានរត់បាតជើងសព្រាតគេចខ្លួនបាត់ស្រមោលតែម្តងទៅ ។

លោកឧត្តសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងទទួលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈខេត្តត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា ពិនិត្យឃើញថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យប្រពៃណីចូលឆ្នាំខ្មែរនេះ ខេត្តត្បូងឃ្មូុំរបស់យើងមានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណីគត់ ពោលគឺ នៅថ្ងៃកើតហេតុខាងលើ មូលហេតុដោយសារ ការបើកបរដោយប្រើល្បឿនលឿន ក្នុងទិសដៅស្របទិសគ្នា ជាហេតុ បណ្តាលឱ្យ រថយន្តកាមរី ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បានបុកចំពីក្រោយរថយន្តហ៉ីយុនដាយ ពណ៌ស គ្មានស្លាកលេខ លាន់ឮ មិនចាញ់មីស៉ីលបាញ់នៅស៉ីរីនោះទេ ជាលទ្ធផល អ្នកបើកបររថយន្តកាមរីបាឡែន១-ឈ្មោះ សៅ សុធា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្លាប់មុនគេនៅនឹងកន្លែងកើតហេតុ ។ ២-ឈ្មោះ កាន់ សាវី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ) ។ ៣-ឈ្លោះ លី ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ និងអ្នកជិះរួមដំណើរម្នាក់ទៀតឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូតាគាំ១ សង្កាត់ទួលតាអែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (របួសធ្ងន់) ។

លោកស្នងការរងបានបញ្ជាក់ទៀតថា ក្រោយកើតហេតុ អ្នករបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម សាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពពៃណី ។ រថយន្តទាំង២ អូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងសួង ចាត់ការទៅតាមនិតិវិធី ។

លោកស្នងការរងបានបញ្ជាក់ទៀតថា បុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំរបស់យើងមានករណីគ្រោះថ្នាក់ចរាចរណ៍ មានតែ ១ករណីនេះទេ បើធៀបឆ្នាំទៅ ឆ្នាំនេះលើស១ករណី ខណៈឆ្នាំទៅ មិនមានកើតហេតុអ្វីនោះទេ ៕

Facebook Comments
Loading...