ជិះមិនប្រយ័ត្នបុកគោដួល ស្របពេលរថយន្តដឹងប្រេងមកពីក្រោយ កិនស្លាប់៣នាក់

0
1129

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្តាលអោយព្រះសង្ឃ២អង្គ និងបុរស១នាក់បានបាត់បង់ជីវិតដំណាលគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតក្នុងភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភព័ព័ត៌មានបានអោយដឹងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៤:២៥នាទីល្ងាចនេះថា មានបុរសម្នាក់ ជិះម៉ូតូឌុបព្រះសង្ឃ ០២អង្គ មិនប្រយ័ត្នបានបុកសត្វគោដែលកំពុងដើរឆ្លងផ្លូវ ក៏បណ្តាអោយដួលម៉ូតូ ស្របពេលនោះ ក៏មានរថយន្តដឹកប្រេងមកដល់ បានកិនពីលើព្រះសង្ឃ និងបុរសនោះសុគត៌ និងស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ម៉ូតូជនរងគ្រោះម៉ាកC125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-1686 បើកបរដោយឈ្មោះ ទូច កុយ អាយុ១៨ឆ្នាំ រស់នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ចំណែកព្រះសង្ឃដែលរួមដំណើរជាមួយមានព្រះនាម អៀង បញ្ញា ព្រះជន្ម១៧ព្រះវស្សា គង់នៅវត្តអង្គទន្លាប់ ។ មួយអង្គទៀតមានព្រះនាម ម៉ៅ រិទ្ធិកា ព្រះជន្ម១៦ព្រះវស្សា គង់នៅវត្តអង្គទន្លាប់។រថយន្តបង្កជាប្រភេទរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន តេលា មានពាក់ស្លាលេខ ភ្នំពេញ 3B-6398 រីឯអ្នកបើកបរបានគេចខ្លួនបាត់ក្រោយពេលកើតហេតុ ។

Facebook Comments
Loading...