មនុស្ស៣នាក់ស្លាប់ភ្លាមៗដោយសារបើកម៉ូតូ បុកគោដើរឆ្លងផ្លូវហើយខ្ទាតចូលឡានដឹកប្រេង

0
1303

កំពង់ស្ពឺ៖ ប្រភពពីស្នងការដ្ខាន នគរបាលខេត្តកំពង៎ស្ពឺ បានអោយដឹងថា មុននេះបន្តិច ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃសៅរ៍ ទី១៣ ខែ មេ សា ឆ្នាំ២០១៩ នេះ សត្វគោ ១ ក្បាលដើរឆ្លងផ្លូវបានបង្ករគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ស្ថិតនៅមុខកន្លែងលក់សាច់ក្រកគោ អូរក្រាំងអំបិល បណ្ដាលឲ្យស្លាប់និងសុគតព្រះសង្ឃ ៣ អង្គ/នាក់ ក្រោយពីបេីកម៉ូតូបុកគោហើយដួល ពេលនោះឡានដឹកប្រេងតេលា(ល្បឿនលឿន) មកពីក្រោយកិនស្លាប់តែម្ដង អ្នកបើកបរឡានដឹកប្រេងរត់គេចខ្លួន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងសុគត ព្រះសង្ឃ ៣នាក់/អង្គនេះ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតក្នុងភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលម៉ូតូ ០១គ្រឿងនេះម៉ាកC125 ព័ណ៌ខ្មៅសេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខកំពង់ស្ពឺ1G-1686 បើកបរដោយឈ្មោះ ទូច កុយ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ជិះឌុបព្រះសង្ឃ ០២ អង្គ ព្រះនាមអៀង បញ្ញា ព្រះជន្ម ១៧ វស្សា និងព្រះនាម ម៉ៅ រិទ្ធិកា ព្រះជន្ម ១៦ វស្សា គង់នៅវត្តអង្គទន្លាប់ ។

តាមការបញ្ជាក់ពីមន្រ្ដីនគរបាលចរាចរណ៍ ភាគី ម៉ូតូធ្វើដំណើរពីទិសខាងកើតទៅលិចមកដល់ចំណុចខាងលើបានបុកសត្វគោ ១ក្បាល កំពុងដើរឆ្លងផ្លូវ ហើយម៉ូតូបានដួលខណះនោះត្រូវរថយន្ដ ០១គ្រឿង ម៉ាកស្ដាលីង ព័ណ៌សរពាក់ផ្លាកលេខភ្នំពេញ 3B-6398 សណ្ដោងរឺម៉ក ដឹកប្រេងក្រុមហ៊ុនតេលា បើកបរទិសដៅពីលិចទៅកើត បានកិនអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារនិងគណៈកម្មការវត្ដ ទទួលយកធ្វេីបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកមករក្សាទុកបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ។មជ្ឈដ្ឋានសង្គមយល់ឃើញថាម្ចាស់គោដែលបណ្តែតបណ្តោយអោយសត្វគោដើរពាសវាលបែបនេះ ជារឿយៗតែងតែបង្ករគ្រោះថ្នាក់ គួរតែច្បាប់ដាក់អោយបានធ្ងន់ធ្ងរ៕

Facebook Comments