លោកសង្ឃវ័យ៧៩ឆ្នាំល្មោភតណ្ហាត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីរំលោភអនិតិជន

0
1452

ខេត្តកោះកុង ៖ លោកសង្ឃជាតាចាស់ម្នាក់សង្ស័យចាប់រំលោភក្មេងស្រីជាអនិតិជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សង្ឃអង្គនេះត្រូវគេដឹងថាគង់នៅវត្តសមុទ្ធាធារាម ហៅវត្តប៉ាក់ខ្លង ស្ថិតក្នុងភូមិ ២ ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ការឃាត់ខ្លួននេះធ្វើឡើងនារសៀលថ្ងៃទី ១១ ខែ មេសាឆ្នាំ ២០១៩ ម្សិលមិញនេះពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ ៩ ឆ្នាំ (ជាអនិតិជន) ។

សមត្ថកិច្ចបានដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ រស់ សារ៉ាន់ ភេទប្រុស អាយុ ៧៩ឆ្នាំ ជា លោកសង្ឃ ស្នាក់នៅវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង ។

សមត្ថកិច្ចបានអោយដឹងទៀតថាការឃាត់ខ្លួននេះធ្វើឡើងដោយសារតែជនសង្ស័យខាងលើបានបង្ករសកម្មភាពរំលោភសេពសន្ទវៈបានសម្រេចចំនួន៣ដង ទៅលើក្មេងស្រីឈ្មោះ ណ.ស.ឌ ភេទ ស្រី អាយុ ៩ឆ្នាំ កាលពីវេលាម៉ោង ៩.០០នាទីព្រឹក នាថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៩ ត្រង់ចំណុចបរិវេនវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លងតែម្តង ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរហើយកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ទោះជាយ៉ាងណាព័ត៌មានលំអិតនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែលោកស្នងការរងទទួលផែនព្រណ្មទណ្ឌ បានអោយដឹងថា យោងតាមការពិនិត្យកោសល្យវិច្ឆ័យ ជនសង្ស័យពិតជាបានធ្វើសកម្មភាពរំលោភលើក្មេងស្រី ណ.ស.ឌ មែន៕

Facebook Comments