សាកសពបុរសម្នាក់ដែលស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរ នៅមិនទាន់ស្គាល់អត្តសញ្ញាណទេ

1175

ខេត្តព្រះសីហនុ ៖ តាមប្រភពព័ត៌មានបានអោយដឹងថា នៅវេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ថ្ងៃ១២ ខែ មេសា ២០១៩ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តLexus RX 300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2Q-2636 និងម៉ូតូហុងដាឌ្រីម(Dream c125) បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូបានស្លាប់ ហើយនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៤-១៨៥ ស្ថិតក្នុងភូមិចុងអូរ ឃុំសំរោង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ទោះជាយ៉ាងណាក៍ដោយខណះនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិនិងយកវត្ថុតាងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមច្បាប់ ៕