គ្រោះថ្នាក់គោយន្តកន្ត្រៃនៅស្រុកបន្ទាយអំពិលស្លាប់ម្នាក់និងរបួស១៣នាក់

0
1136

ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍របង្កឡើងដោយខ្លួនឯង គោយន្តកន្រ្តៃចុះពីរភ្នំជបគគីបើកបរខ្វះការប្រុងប្រយ័ត្ន ដោយប្រើល្បឿនលឿនបណ្ដាលអោយក្រឡាប់ត្រង់ចំណុចផ្លូវកោងអូរត្រជាក់ចិត្តស្ថិតក្នុងភូមិជប់គគី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់១៣ និង ស្លាប់ម្នាក់ ។+អ្នកបើកបរឈ្មោះ គុណ បារាំង ភេទ ប្រុស អាយុ១៧ឆ្នាំ(រងបួសធ្ងន់) រស់នៅភូមិ គោកធ្លក ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ_ អ្នករួមដំណើរឈ្មោះ គុណ វិសាល ភេទប្រុស អាយុ ២៨ ឆ្នាំ(ស្លាប់) រស់នៅភូមិជាមួយគ្នា_អ្នករួមដំណើរឈ្មោះ នឹម គុណ ភេទ ប្រុស អាយុ៦០ឆ្នាំ (រងរបួស់ធ្ងន់)_អ្នករួមដំណើឈ្មោះ វង់ មិក ភេទស្រី អាយុ៤៥ឆ្នាំ(រងរបួសធ្ងន់)_អ្នករួមដំណើរឈ្មោះ ណែម ធី ភេទ ស្រីអាយុ៥៥ឆ្នាំ (រងរបួសធ្ងន់)_អ្នករួមដំណើរឈ្មោះ វង់ យ៉ៃ ភេទ ប្រុស អាយុ ២៧ឆ្នាំ(រងរបួសធ្ងន់)_អ្នករួមដំណើរឈ្មោះ គុណ ស្រីម៉េង ភេទស្រី អាយុ ៩ឆ្នាំ(រងរបួសធ្ងន់_អ្នករួមដំណើរឈ្មោះ គុណ ស្រី យ៉េត ភេទស្រី អាយុ២០ឆ្នាំ(រងរបួសធ្ងន់)_អ្នករួមដំណើរឈ្មោះ គុណ ផល្លា ភេទ ស្រី អាយុ៣២ឆ្នាំ(រងរបួសធ្ងន់)_អ្នករួមដំណើរឈ្មោះហិត ហាក ភេទប្រុស អយុ ៣៧ឆ្នាំ(រងរបួសធ្ងន់)_អ្នករួមដំណើរឈ្មោះ សាន រាត្រី ភេទស្រី អាយុ៥ឆ្នាំ(រងរបួសធ្ងន់)_អ្នករួមដំណើរឈ្មោះ គុណ សុផុន ភេទស្រី អាយុ២៧ ឆ្នាំ(រងរបួសធ្ងន់)_អ្នករួមដំណើរឈ្មោះគុណ សុភាព ភេទស្រី អាយុ៣២ឆ្នាំ(រងរបួសធ្ងន់)_អ្នករួមដំណើរឈ្មោះ គុណ សុថា ភេទស្រី អាយុ៣០ឆ្នាំ(រងរបួសធ្ងន់)អ្នករបួសទាំងអស់នោះបញ្ជូនទៅមន្ទីពេទ្យប្រទេសថៃ ហើយអ្នកដែលស្លាប់បានប្រគល់សាកសពអោយទៅគ្រុមគ្រួសារយកទៅធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណី៕

Facebook Comments