រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យទុកដាក់សំរាមបានត្រឹមត្រូវ រយៈពេលបុណ្យចូលឆ្នាំ៤ថ្ងៃ

0
1363

ភ្នំពេញ៖ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីថែរក្សាសោភ័ណភាពអនាម័យ និងបរិស្ថាននារាជធានីភ្នំពេញក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ ២០១៩ នេះ សូមបងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់ មេត្តាយោគយល់ ដោយ កុំបញ្ចេញសំរាមមកដាក់នៅតាមផ្លូវសាធារណៈនៅក្នុងអំឡុងពេលដែលការផ្ដល់សេវាមិនបានពេញ លេញនេះ ដោយរក្សាទុកសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងខ្លួនជាបណ្ដោះអាសន្នសិន ព្រោះកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ក៏ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកក្នុងថ្ងៃ បុណ្យ ចូលឆ្នាំថ្មីនេះដែរ ហើយការប្រមូលសំរាមនឹងចាប់ផ្តើមជាថ្មីឡើងវិញនៅថ្ងៃទី១៨ ខែមេសា ក្រោយ ពេលបញ្ចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕

Facebook Comments