លោក ណេតាន់យ៉ាហ៊ូ ឈ្នះការបោះឆ្នោតអាណត្តិទី៥ ជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល

917

អន្តរជាតិ៖ លទ្ធផលចុងក្រោយលទ្ធផលផ្លូវការនៃការបោះឆ្នោតរបស់អ៊ីស្រាអែល ត្រូវបានបោះពុម្ពផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ដោយគណបក្សរបស់លោកនាយករដ្ឋមន្រ្តីលោក Benjamin Netanyahu បានវាយបំបាក់គូប្រជែងដ៏សំខាន់ គឺគណបក្សខៀវ និងស។

ចៅក្រមលោក ហាណាន មេឡេស បាននិយាយថា លទ្ធផលនេះត្រូវបានចេញដោយ​គណៈ​កម្មាធិការបោះឆ្នោតកណ្តាល បន្ទាប់ពីពីរថ្ងៃនៃការរាប់សន្លឹកឆ្នោត​ និងការពន្យារដោយ​សារ​បណ្តាលមកពីបញ្ហាកុំព្យូទ័រ។

លទ្ធផលបានបង្ហាញថា គណបក្ស Likud ស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ បានឈ្នះអាសនៈចំនួន៣៦​ខណៈដែលមេដឹកនាំខៀវ និងស ដែលដឹកនាំដោយអតីតមេបញ្ជា​ការ​ទទួលបាន ៣៥ អាសនៈ។

លទ្ធផលនេះមានន័យថា លោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើដំណើរទៅកាន់អាណត្តិទី៥ ក្នុងតំណែង និងក្លាយជានាយករដ្ឋមន្ត្រីដែលបម្រើការយូរបំផុតរបស់អ៊ីស្រាអែល៕