កុំចេះតែហ៊ាន! ខឹងជនរងគ្រោះផឹកស៊ីស្រវឹងស្រែកឡូឡាច្រៀងដៀមដាម ទាញវត្ថុវឹងវាយបែកក្បាល

0
1321

កំពង់ឆ្នាំង ៖ ស្រ្តីជនសង្ស័យម្នាក់ខឹងចិត្តដោយសារតែជនរងគ្រោះផឹកស៊ីស្រវឹងស្រែកច្រៀងដៀមដាមមកលើខ្លួនពេក ក៏វាយបែក្បាលតែម្តង ហេតុការណ៍នេះកើតនៅចំណុចផ្ទះភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ។

ជនសង្ស័យ ឈ្មោះ អ៊ូ ចាន់វ៉ាន់ ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ បានវាយនិងវត្ថុរឹង ទៅលើជនរងគ្រោះឈ្មោះ អ៊ុ សុភ័ន្ត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ (មិនពិតប្រាកដ) បណ្ដាលឲ្យរបួសបែកក្បាល ។

មូលហេតុ៖ មកពីជនរងគ្រោះស្រវឹងស្រែកឡូឡា ច្រៀងដៀមដាម និងជេរប្រមាថទៅលើជនសង្ស័យ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Facebook Comments
Loading...