ប្រទះឃើញឆ្អឹងសាកសពជនអនាថាម្នាក់ ស្លាប់២-៣ខែ, សមត្ថកិច្ចសម្រេចចិត្តបូជាសាកសព

0
1297

រតនគិរី ៖ ប្រទះឃើញឆ្អឹងសាកសពជនអនាថាម្នាក់ (មិនស្គាល់ អត្តសញ្ញាណ) នៅចំណុចក្នុងប្រឡាយទឹក ផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូលេខ ២៦៥-២៦៦ ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ នៅ ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៩ ។

សពជនរងគ្រោះ ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្រោមម្លប់ដើមឈើ ប្រហែលចន្លោះ ២-៣ ខែមកហើយ។ កម្លាំងជំនាញការិយាល័យបច្ចេកទេស បានដំណើរការត្រួតពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព បានសន្និដ្ឋានថា ជាករណីមនុស្សដេកស្លាប់ ដោយសារខ្យល់គ។ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង ទើបសមត្ថកិច្ច បានបូជាសាកសព នៅនឹងកន្លែងតែម្ដង៕

Facebook Comments