កម្មករទូកនេសាទល្មោភតណ្ហាចាប់រំលោភ ក្មេងស្រីជាអនិតិជននៅកោះស្តេច

0
1184

ខេត្តកោះកុង ៖ សមត្ថកិច្ចនគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនកម្មករទូកនេសាទម្នាក់ដែលល្មោភកាមគុណ ពាក់ព័ន្ធករណីរំលោភសេពសន្ថវះលើក្មេងស្រីជាអនិតិជនម្នាក់នៅកោះស្តេច ។

ហេតុការណ៍រំលោភសេពសន្ថវះលើកុមារីជាអនិតិជននេះកើតឡើងកាលពីយប់ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោងប្រ មាណ ០៩ យប់ នៅចំនុចលើផ្ទះកុមារីរងគ្រោះតែម្តង ខណះឪពុកម្តាយមិននៅ ស្ថិតនៅភូមិ កោះស្តេច ឃុំ កោះស្តេច ស្រុកគីរីសាគរខេត្តកោះកុង ។

ការឃាត់ខ្លួននេះគឺធ្វើឡើងបន្ទាប់ពីបានទទួលបណ្តឹង ពីឪពុកម្តាយក្មេងស្រីរងគ្រោះ ខណះនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ សហការជាមួយសមត្ថកិច្ចមូលដ្ឋានទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ មានឈ្មោះ ផេង ផល ភេទ ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទូកនេសាទ មានស្រុកកំណើត នៅស្រុក ពារាំង ខេត្ត ព្រៃវែង ហើយបានមកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។

សមត្ថកិច្ចបន្តថា ជន សង្ស័យបានធ្វើសកម្មភាព រំលោភលើក្មេងស្រីជាអនិតិជន មានឈ្មោះ ខ ព អាយុ ៧ ឆ្នាំ (បានសំរេច )ខណះឪពុកម្តាយមិននៅផ្ទះ ។ ទោះជាយ៉ាងណាក៍ដោយ ករណីខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីសាគរ កំពុងសាកសួរ ជនសង្ស័យនៅឡើយទេ ហើយសមត្ថកិច្ចនិងកសាងសំណុំរឿងបញ្ជូនបន្តទៅថ្នាក់លើតាមនីតិវិធីច្បាប់ ៕

Facebook Comments