អ.ស.បមិនចូលរួមក្នុងកិច្ចចរចាដោះស្រាយវិបត្តិទេ

0
102

អន្តរជាតិ៖ លោក អង់តូនីញ៉ូ ហ្គូតឺរេស អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា អង្គការពិភពលោកមួយនេះនឹងមិនចូលរួមជាមួយបណ្តាប្រទេសណាមួយ ក្នុងការជំរុញគំនិតផ្តួចផ្តើម ដើម្បីដោះស្រាយវិបត្តិនៅវ៉េណេហ្ស៊ុយអេឡានោះទេ ។

ម៉ិកស៊ិក និងអ៊ុយរូហ្គាយ មានសង្ឃឹមថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូតឺរេស នឹងចូលរួមក្នុងសន្និសីទមួយនៅទីក្រុង Montevideo នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងលើកកម្ពស់ការចរចារវាងលោក ជូអ៊ែន ហ្គៃដូ និងលោក នីកូឡាស ម៉ាឌូរ៉ូ ។

ប្រមុខ អ.ស.ប បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “លេខាធិការដ្ឋាន អ.ស.ប បានសម្រេចចិត្តមិនចូលរួមជាមួយក្រុមណាមួយ ដើម្បីផ្តល់ភាពគួរឱ្យជឿជាក់ដល់ភាគីនានា ដើម្បីឱ្យពួកគេអាចស្វែងរកដំណោះស្រាយនយោបាយនោះទេ” ។ លោក ហ្គូតឺរេស បាននិយាយថា ស្ថាប័នពិភពលោក ស្ថិតនៅឲ្យឆ្ងាយពីខាងក្រៅសម្រាប់ពេលនេះ ។

លោក ជូអ៊ែន ហ្គៃដូ បានទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងមហាអំណាចនៅអឺរ៉ុបរួមមាន ប្រទេសបារាំង អាល្លឺម៉ង់ អេស្ប៉ាញ កាណាដា អូស្រ្តាលី និងបណ្តាប្រទេសអាមេរិចឡាទីនមួយចំនួន ប៉ុន្តែ រុស្ស៊ី និងចិន នៅតែបន្តគាំទ្រលោក ម៉ាឌូរ៉ូ ដដែល ។ (Reuters ថ្ងៃទី១១ ខែមេសា)

Facebook Comments