លោក ម៉ៃ ភែនស៍ ជំរុញឲ្យអ.ស.បទទួលស្គាល់លោក ជូអ៊ែន ហ្កៃដូ

0
78

អន្តរជាតិ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក ម៉ៃ ភែនស៍ បានអំពាវនាវដល់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ «ឲ្យក្រោកឈរការពារលទ្ធិប្រជាធិបតេយ្យ» ហើយទទួលស្គាល់លោក ជូអ៊ែន ហ្កៃដូ ជាមេដឹកនាំស្របច្បាប់របស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។

លោកអនុប្រធានាធិបតីអាមេរិក ម៉ៃ ភែនស៍ បាននិយាយទៀតថា៖ «ក៏ប៉ុន្តែឥឡូវនេះ ប្រទេសនានានៅទូទាំងតំបន់អឌ្ឍគោលនេះបាននិយាយថា ពេលវេលាបានមកដល់ហើយសម្រាប់អង្គការសហប្រជាជាតិ ដើម្បីទទួលស្គាល់លោក ជូអ៊ែន ហ្កៃដូ ប្រធានាធិបតីអន្តរកាល ឲ្យក្លាយទៅជាប្រធានាធិបតីស្របច្បាប់ ហើយមានអាសនៈតំណាងរបស់លោក នៅក្នុងអង្គការនេះ ។ អង្គការនេះត្រូវតែដកហូត អ្នកតំណាងរបស់វ៉េណេហ្ស៊ុយអេឡា ប្រចាំនៅអង្គការសហប្រជាជាតិ» ។

លោកអនុប្រធានាធិបតីអាមេរិក ម៉ៃ ភែនស៍ បាននិយាយទៀតថា សហរដ្ឋអាមេរិកកំពុងធ្វើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ដើម្បីទទួលស្គាល់ពីភាពស្របច្បាប់រដ្ឋាភិបាលលោក ជូអ៊ែន ហ្កៃដូ ហើយជំរុញឲ្យសហគមន៍អន្តរជាតិ គាំទ្រសេចក្តីសម្រេចនេះ ។ លោកអនុប្រធានាធិបតីអាមេរិក បាននិយាយជាភាសាអេស្ប៉ាញថា៖ «ត្រូវក្រោកឈរជាមួយប្រជាពលរដ្ឋវ៉េណេហ្ស៊ុយអេឡានៅពេលដែលពួកគេងើបឡើង ដើម្បីធ្វើឲ្យមានសេរីភាពប្រជាធិបតេយ្យឡើងវិញ និងរំដោះប្រទេសរបស់ខ្លួន» ។

Facebook Comments