ទូរទស្សន៍ទាំងអស់បិទសង្វៀនប្រដាល់រដូវចូលឆ្នាំតែខេត្ត២បើកសង្វៀនអបអរអង្គរសង្រ្កាន

0
90

ភ្នំពេញ: សង្វៀនប្រដាល់នៅតាមស្ថានីយ៍ទូរទស្សន៍ទាំងអស់ត្រូវបានបិទមួយសប្ដាហ៍នារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាឆ្នាំនោះ ។

សង្វៀនដែលត្រូវបិទនោះមានបាយ័ន សង្វៀនរបស់ក្រុមហ៊ុនCBSដែលគ្រប់គ្រងទូរទស្សន៍ចំនួន៣គឺMY-TV CNC និង CTN ក្រៅពីនោះមានសង្វៀនអាស៊ីអាគ្នេយ៍ និងសង្វៀនរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ។

ក្នុងថ្ងៃចូលឆ្នាំនេះមានខេត្តចំនួន២គឺខេត្តព្រឿវែង និងខេត្តកណ្ដាលបានបើកសង្វៀនប្រកួតដើម្បីប្រកួតប្រដាល់អបអរសង្រ្កានប្រចាំខេត្តរបស់ខ្លួន ។

សម្រាប់ខេត្តព្រៃវែងបានបើកសង្វៀនរយៈពេល២ថ្ងៃគឺថ្ងៃទី១៤ និង១៥មេសា ។ថ្ងៃទី១៤មេសាដែលការប្រកួតមានចំនួន៦គូនោះគឺប្រកួតរវាងអ្នកប្រដាល់រួមជាតិសុទ្ធសាធដែលក្នុងនោះ៣គូប្រកួតជាមិត្តភាព និង៣គូប្រកួតដណ្ដើមុពានរង្វាន់សង្ក្រាន ។

គូដែលប្រកួតដណ្ដើមពានរង្វាន់សង្ក្រាននោះគឺទម្ងន់៥៧គីឡូក្រាមមាន២គូគឺលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយខេម ចាន់ក្លិបទ័ពឆ័ត្រយោង៩១១ សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ប្រកួតជាមួយម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ ។

មួយគូទៀតដែលប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះគង់ សំបូរក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបប្រកួតជាមួយពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា ។

ចំពោះថ្ងៃទី១៥មេសាដែលវិញការប្រកួតកាន់តែអស្ចារ្យក្នុងការប្រកួតចំនួន៨គូគឺមាន៦គូហើយដែលប្រកួតរវាងកម្ពុជានិងអ្នកប្រដាល់បរទេស ។

អ្នកប្រដាល់កម្ពុជាសុទ្ធតែអ្នកល្បីៗដូចជាវ៉ាន់ វឿនម្ចាសាំមេដាយសំរិទ្ធស៊ីហ្គេមជួបជាមួយអ្នកប្រដាល់ឡាវ

ណាក់រ៉ូរីត ស.វិសេគីត(Nakrorit S.Visetkit) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ឡុង សំណាងក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់បារាំងហ្សកដាន់(Jordan)ក្នុងប្រភេទទម្ងន់៦៣.៥០គីឡូក្រាម ។

ផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់អូស្រ្តាលីមេដាដ អាឌិណេយ៉ាត (MehrdadAddinejad)ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់អ៊ីតាលីហ្វេដេរីកូ អេរណេស្តូ(Federico Ernesto)ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃផេតឆ្មៃ ជ័រណារ៉ុងសាក់(Petchmai Chorna Rongsak)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ឃុន ឌីម៉ាម្ចាស់មេដាយមាសស៊ីហ្គេមប្រកួតជាមួយអ្នកប្រដាល់ថៃថង មឿងស៊ីម៉ា(Thong Mueangsima)ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

ចំពោះសង្ក្រាននៅក្រុងតាខ្មៅខេត្តកណ្ដាវិញនោះគឺបើកសង្វៀនប្រកួត២ថ្ងៃដែរ ។ថ្ងៃទី១៥មេសាមានការប្រកួតជាលក្ខណៈអន្តរជាតិចំនួន២គូ និងថ្ងៃទី១៦មេសាក៏ប្រកួតជាលក្ខណៈអន្តរជាតិ២គូដែរ ។

Facebook Comments