ប្រមុខអត្តពលកម្មអញ្ជើញចូលរួមមហាសន្និបាតអត្តពលកម្មអាស៊ីនៅទីក្រុង DOHA

0
1410


ភ្នំពេញ៖ លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានិងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងអញ្ជើញទៅចូលរួមមហាសន្និបាតអត្តពលកម្មអាស៊ី និងការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មអាស៊ីលើកទី២៣ ( 23rd Asian Athletics Championships ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ទី២៥ ខែមេសា ឆ្នាំ២០១៩នៅទីក្រុង DOHA ប្រទេស QATAR

លោក ហ៊ុន បូរី អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា ប្រតិភូ គ្រូបង្វឹក កីឡាករ របស់សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តចំនួន៥នាក់នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហាប្រទេសកាតាចូលរួមមហាសន្និបាតសហព័ន្ធអត្តពលកម្មទ្វីបអាស៊ីអត្តពលកម្មអាស៊ី និងចូលរួមការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មអាស៊ី ។

មន្ត្រី និង កីឡាករទាំង៥រូបនោះមានលោកអ៊ុក សិទ្ធិជាតិដែលជាប្រធានសហព័ន្ធត្រូវទៅចូលរួមមហាសន្និបាតសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី ។ ក្រៅពីនោះគឺលោកអគ្គលេខាថិការហ៊ុន បូរី គ្រូបង្វឹកគឺលោកលាក់ ឡុច ឯកីឡាករចំនួន២រូបនោះគឺប៉ែន សុគង់ និង កីឡាករវ៉ាន់ ភារ៉ា ។

សម្រាប់កីឡាករទាំង២រូបនេះប៉ែន សុគង់លេងចំនួន២វិញ្ញាសាគឺរត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ និង ២០០ម៉ែត្រ ។កីឡាកររូបនេះធ្លាប់ចេញទៅហ្វឹកហាត់នៅប្រទេសចិនមួយរយៈពេលនេះគេនៅកម្ពុជាគេឈរនៅលំដាប់កំពូលនៃវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ និង ២០០ម៉ែត្រ ។

ចំពោះកីឡាករវ៉ាន់ ភារ៉ាគេមានឯកទេសខាងរត់ចម្ងាយឆ្ងាយ ។ ការចេញទៅប្រកួតជើងឯកទ្វីបអាស៊ីនេះកីឡាកររូបនេះក៏លេង២វិញ្ញាសាដែរគឺរត់ចម្ងាយ៥.០០០ម៉ែត្រ និង១០គីឡូម៉ែត្រ ។

Facebook Comments
Loading...