ស្វែងយល់ទីក្រុងBogotaនៃប្រទេសកូឡំប៊ីតើមានអ្វីប្លែក?

0
133

ទីក្រុង Bogota នៃប្រទេសកូឡំប៊ី មានប្រជាជនជាង ៦ លាននាក់រស់នៅ (ដង់ស៊ីតេ ៤ ៣១០ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ) ។

ទីក្រុងនេះស្ថិតក្នុងកំពស់ ២ ៦៤០ ម៉ែត្រពីផ្ទៃសមុទ្ទ ហេតុនេះមានអុកស៊ីហ្សែនតិចជាងតំបន់ទំនាប តែមានរថយន្តឯកជនជាង ១,៦ លានគ្រឿង តាក់ស៊ី ៥០ ម៉ឺនគ្រឿង រថយន្តក្រុងជាង ៩ ០០០ គ្រឿង និង ម៉ូតូជាងកន្លះលាន ដែលធ្វើអោយបរិយាកាសទីក្រុងនេះពោរពេញដោយធាតុកខ្វក់ ។

ដើម្បីបន្ធូរស្ថានភាពនេះ អាជ្ញាធរទីក្រុងបានចេញបញ្ជាមិនអោយយានយន្តទាំងអស់បើកបរនៅក្នុងក្រុងនាថ្ងៃអាទិត្យឡើយ ។

ជាលទ្ធផល ការបំពុលបរិស្ថានបានថមថយ ហើយ ប្រជាជនក្នុងក្រុងក៏មានភាពសប្បាយរីករាយជាងមុន ៕

Facebook Comments