រថយន្តហាយលេនឌ័រ បែកកង់ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ រងរបួសជាច្រេីននាក់

0
825

កោះកុង ៖ នៅវេលាម៉ោង ៨:១៩នាទីព្រឹក នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ មានរថយន្តមួយគ្រឿង ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ នៅលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ ៥៤-៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បង្កដោយរថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AG-2124 ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកោះស្តេច បើកបរដោយឈ្មោះ ឡុ សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងអ្នករួមដំណើរចំនួន ០៥នាក់។

សមត្ថកិ្ចបានឲ្យដឹងថា ពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បែកកង់ក្រោយខាងស្តាំ ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវដោយខ្លួនឯង បណ្តាលអោយរងរបួសចំនួន ០៤នាក់, ស្រី ០២នាក់ ក្នុងនោះ រងរបួសធ្ងន់ ០២នាក់, ស្រី ០១នាក់។ ក្រោយកើតហេតុ កម្លាំងជំនាញ បានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមណ្ឌលសុខភាព ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ៕

Facebook Comments