ប្រកួតកីឡាតុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម

0
117

ភ្នំពេញ: អង្គភាពកីឡាក្រសួងមហាផ្ទៃបានរៀបចំការប្រកួតកីឡាយុទ្ធសិល្ប៍ចម្រុះនាថ្ងៃទី៨មេសាដើម្បីប្រជែងដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី២ឆ្នាំ២០១៩ ។

កីឡាប្រយុទ្ធចំនួន៦ប្រភេទបានដាក់ឲ្យចូលរួមប្រកួតដែលកីឡាមួយប្រភេទៗមានកីឡាករ៤រូបដោយទាំង៤រូបនេះចាប់ផ្ដើមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដងដោយអ្នកចាញ់ត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ ៣ ឯអ្នកឈ្នះប្រកួតគ្នាដណ្ដើមមេដាយមាស ។

កីឡាទាំង៦ប្រភេទនេះមានការាតេ-ដូ តេក្វាន់ដូWT(World Taekwondo) ហ្សូរិនជីកេមប៉ូ(Shorinji Kem Po) កីឡាហាប់គីដូ (Hapkido) កីឡាយូដូ និង ប្រភេទកីឡាវូស៊ូ ។

ចំពោះលទ្ធផលវិញនោះប្រភេទកីឡាការាតេ-ដូចំណាត់ថ្នាក់លេខ១ កីឡាករឆេង ច័ន្ទដារ៉ារតនៈ លេខ២កីឡាករទេព ស្ទីវយុទ្ធថាណា និងលេខ៣កីឡាករជ្រុន វីរៈបុត្រ ។

ប្រភេទកីឡាហាប់គីដូលេខ ១ កីឡាករគង់ ម៉ូណាមិថុរ៉ា លេខ២កីឡាករមុំ ឆៃ និង ចំនាត់ថ្នាក់លេខ ៣កីឡាករហៃ សុខដែន ។ ប្រភេទកីឡាវូស៊ូចំណាត់ថ្នាក់លេខ ១ កីឡាករម៉ៅ មុយចន្ថារិទ្ធ លេខ២កីឡាករតាន់ ណារិទ្ធ និងចំណាត់ថ្នាក់លេខ៣ម៉ៅ គឹមលាង ។

ប្រភេទកីឡាតេក្វាន់ដូWT ចំណាត់ថ្នាក់លេខ ១កីឡាករសំ យូដេត លេខ ២ កីឡាករឈុន សុខឡុង លេខ ៣កីឡាករម៉ៅ គឹមលាង ។ ប្រភេទកីឡាហ្ស៊ូរិនជិកេមប៉ូលេខ១កីឡាករផាត សារ៉េន លេខ២គង់ សារវ័ន្ដ និងលេខ ៣កីឡាករឌុន សម្ផស្ស ។

ប្រភេទកីឡាយូដូចំណាត់ថ្នាក់លេខ ១ កីឡាករនុត សេរីរដ្ឋ ចំណាត់ថ្នាក់លេខ ២ កីឡាករនង គ្រឹស្នា និង ចំណាត់ថ្នាក់លេខ ៣កីឡាករកេត ពុទ្ធារិទ្ធ ។

លោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានអះអាងថាព្រឹត្តិការណ៍ឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីស ខេង ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីឲ្យកីឡាករ-កីឡាការិនីបានទទួលប្រាក់ឧបត្ថម្ភដើម្បីចាយវាយនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ។

Facebook Comments