នាយកដ្ឋានកីឡាចំនួន២រៀបចំពិធីសូត្រមន្តសុំសេចក្តីសុខសិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

0
55

ភ្នំពេញ៖ ថ្ងៃទី៨ ខែមេសា នាយកដ្ឋានកីឡាចំនួន២ចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និង កីឡា បានរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខសិរីសួស្តីដល់មន្ត្រីរាជការរបស់នាយកដ្ឋានកីឡានាក្នុងឱកាសដែលពិធីបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ កាន់តែខិតជិតចូលមកដល់នាពហុកីឡដ្ឋានជាតិអូឡាំពិក។

នាយកដ្ឋានទាំង២នោះគឺនាយកដ្ឋានអប់ំកាយ និង កីឡា និងនាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស-និស្សិត។

ចូលរួមក្នុងឱកាសនោះមានលោកហ៊ុន សាមុតប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាលោកដួង មាសចំរើនប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស-និស្សិតនិបបណ្ដាអស់លោកជាអនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រោមឱវាតចំណុះនាយកដ្ឋានទាំង២ ។

ពិធីសូត្រមន្តនេះធ្វើឡើងដើម្បីសុំសេចក្ដីសុខសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន និងចំពោះដួងវិញ្ញាណក្ខ័ន្ធដល់គ្រូកីឡាចាស់ៗ អ្នកកីឡាចាស់ៗដែលបានលាចាកលោកទៅហើយនោះ ៕

Facebook Comments
Loading...