ព្រៃមែនទែនខុសពីព្រៃក្នុងកុន !

0
82

យុវជនអង់គ្លេស ២ នាក់ ក្នុងអាយុជាងម្ភៃ ចង់សាកល្បងរស់ក្នុងព្រៃ ៣ អាទិត្យ ដោយគ្មានអ្វីទាំងអស់ ។ ម្នាក់ឈ្នោះ Daniel Olif ជាអ្នកឯកទេសព័ត៌មានវិទ្យាផ្នែកហិរញ្ញកិច្ច និង ម្នាក់ទៀតឈ្មោះ James Moynihan ជាអ្នកកំដរកម្សាន្តភ្ញៀវលើនាវាទេសចរណ៍ (cruise) ។ ពួកគេចូលទៅក្នុងព្រៃមួយក្នុងប្រទេសម៉ាលេស៊ី ដោយឥតសំលៀកបំពាក់អ្វីទាំងអស់ និង យកទៅជាមួយសំរាប់ជាវត្ថុប្រើប្រាស់តែកាំបិត machete សម្ភារៈព្យាបាលបឋម (First Aid) បំពង់ដែកដាក់ទឹក និង ដែកកេះ ។

ទីបំផុត ពួកគេទ្រាំរស់ក្រោមការវាយប្រហារសត្វមូស ដំបៅ ភាពរងាញ័រញាក់ បាន ១៦ ថ្ងៃ ហើយ នៅពេលចេញមកវិញសំដីដំបូងរបស់គេ គឺ «អញ្ចឹងបានជាមានមនុស្សឡប់ទៅស្លាប់ក្នុងព្រៃកើត» ៕

Facebook Comments
Loading...