សម្តេចតេជោ ជំរុញអោយយកចិត្តទុកដាក់លើយុត្តិធម៍សង្គម

0
342

នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិតិ្តយសចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកមិញនេះ​ សម្តេចតេជោ បានមានប្រសាសន៍គាំទ្រ និងជំរុញការកែទម្រង់តុលាការអោយមានប្រសិទ្ឋិភាព ដើម្បីស្វែងរកយុត្តិធម៍អោយបាន គឺល្អណាស់។

សម្តេចតេជោ បានមានសប្រសាសន៍ថា ជាការល្អបើគ្រប់ស្ថានីយ៍ទូរទស្សន៍ចាក់បញ្ចាំងរឿងប៉ាវចិនបានមួយវគ្គ មុនពេលចូលគេងគឺជាការល្អ។ សម្តេចតេជោបានលើកឡើងថា ការកាត់ក្តីផ្តល់យុត្តិធម៍របស់ប៉ាវចិន គឺមានកាំបិត៣ប្រភេទគឺ ១)កាំបិតក្បាលឆ្កែ សម្រាប់ចោរប្លន់ ២)កាំបិតក្បាលខ្លា សម្រាប់មន្រ្តី និង៣)កាំបិតក្បាលនាគ សម្រាប់រាជវង្ស។ តាមរយៈការមើលឃើញ និងស្តាប់សវនាការកាត់ក្តីរកយុត្តិធម៍ក្នុងរឿងប៉ាវចិន គឺនឹងធ្វើអោយមន្រ្តីយុត្តិធម៍កាន់តែយកចិត្តទុកដាក់ខ្ពស់លើការងាររបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្រ្តី ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗកន្លងមកនេះថា មានអ្នកទោសជាច្រើន ជាពិសេសគឺស្រ្តី ដែលកំពុងជាប់ឃុំដោយពុំបានទទួលការកាត់ក្តីទាន់ពេលវេលា។ សម្តេចតេជោ បានសង្កត់ធ្ង់នថា ការឃុំខ្លួនមនុស្សយូរ ដោយគ្មានការកាត់ទោស គឺខុសច្បាប់៕

Facebook Comments
Loading...