រន្ធត់ចិត្តណាស់! កូនរត់លេងមុខផ្ទះសុខៗ ត្រូវរថយន្តធុនធំកៀរទប់នឹងជញ្ជាំងផ្ទះ បែកក្បាលស្លាប់

0
416

ភ្នំពេញ៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងខណៈដែលមានក្មេងប្រុសម្នាក់ត្រូវបានរថយន្តធុនធំកៀរស្លាប់ភ្លាមៗនៅនឹងជញ្ជាំងផ្ទះយ៉ាងអណោចអាធម៌ ដែលហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលា ម៉ោង១រសៀល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្មេងប្រុសរងគ្រោះរហូតបាត់ជីវិត ឈ្មោះ ម៉េង យៀកឆាន់ អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ ឪពុកឈ្មោះ សួន ចន្ធី មុខរបរលក់ដូរ ម្តាយឈ្មោះ ហេង ផល្លា មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិអូរ ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្តបង្កប្រភេទស្ទូច ម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3D-6903 ដឹកគ្រឿងដែក អ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍ ។

សមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា មុនកើតហេតុ ក្មេងរងគ្រោះរត់លេងតាមផ្លូវ ផ្ទះជួលខាងលើ ក្នុងសភាពតូចចង្អៀត លុះពេលដែលឃើញរថយន្ត បង្កបើកពីត្បូងទៅជើង ក្មេងរងគ្រោះព្យាយាមគេច ឈរពឹតជាប់នឹងជញ្ជាំង ហើយរថយន្តនៅតែបន្តទៅមុខ តាមផ្លូវសភាពចង្អៀតខាងលើ ស្រាប់តែកៀរគៀបក្មេងខាងលើ ផ្ទប់នឹងជញ្ជាំងផ្ទះ បណ្តាលឲ្យបែកក្បាល រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សី ជាអកុសលបានស្លាប់បាត់ជីវិត សាកសពត្រូវបានតំកល់ទុកនៅមន្ទីរពេទ្យ រងចាំជំនាញចុះទៅពិនិត្យ រីឯរថយន្តបង្កវិញ ក្រោយកើតហេតុ ព្យាយាមបន្តដំណើរទៅមុខ ជិតដល់ប្រឡាយទួលពង្រ ត្រូវបានប្រជាពលរដ្ឋឃាត់ទាំងរថយន្ត ទាំងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច។ ករណីរថយន្តបង្កគ្រោះថ្នាក់ខាងលើ ក្រោយកើតហេតុ សមត្ថកិច្ចវចុះទៅពិនិត្យជាក់ស្តែង រួចនាំយករថយន្តបង្កនិងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


Facebook Comments