សាហាវណាស់ ! អធិការរងស្រុកព្រះស្ដេច ប្រតិបត្តិការបង្ក្រាបចោរប្លន់បាញ់រះត្រូវបុរសម្នាក់ ស្លាប់ភ្លាមៗ

0
340

ព្រៃវែង៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការបាញ់ប្រហារគ្នានៅក្នុងប្រតិបត្តិការបង្ក្រាបចោរប្លន់មួយ ដែលបណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងឡាន ខណៈដែលហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង។

យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះថា យន សាវុធ ភេទប្រុសអាយុ៣២ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ាន ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណែកឯជនដៃដល់មានឈ្មោះ ជឹម រតនៈ តួរនាទីជាអធិការរងស្រុកព្រះស្ដេច និងត្រូវជាកូនប្រុស លោកឧកញ៉ា ជឹម សុខ ។

ប្រភពពីខាងសមត្ថកិច្ចក៏បានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់ បានទិញរថយន្ត ម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF2679 ដោយបង់រំលោះ នៅខ្វះលុយ ៣,០០០ដុល្លារទៀត។ ហើយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ។

ខណៈនោះម្ចាស់ដើមបានជួលរថយន្តនោះ ឲ្យទៅជនជាតិចិន ទើបក្រោយមកជនរងគ្រោះ ឈ្មោះ យន សាវុធ បានទៅយករថយន្តនោះ ពីជនជាតិចិនវិញ រួចបើកពីភ្នំពេញ រត់គេចមកផ្ទះ ជាមួយឈ្មោះ វ៉ាន ខេមរិន ។ ទន្ទឹមនិងនោះឈ្មោះផាន់សុឌី គិតថាទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង។ ហើយទៅយករថយន្ត ពីអតិថិជនអ្នកជួលទាំងទទឹងទិស ហើយគេចបាត់ទៀត ទើបខ្លួនស្រាវជ្រាវតាមGPS បើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ថាចោរលួចរថយន្ត ។

ជាមួយគ្នានោះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានបើករថយន្តដេញតាមពីក្រោយ តាំងពីស្ពានអ្នកលឿង ផ្លូវជាតិលេខ១ កាច់តាមផ្សារកំពង់សឹង បត់ចូលមកស្រុកបាភ្នំ លុះដល់កន្លែងកើតហេតុ ស្រាប់តែសមត្ថកិច្ច នគរបាលត្រូវជាកូនរបស់ លោកឧកញ៉ា ជឹម សុខ បានបាញ់ស្រោចជាច្រើនគ្រាប់ បណ្ដាលឲ្យជនទាំងពីរនាក់ នៅក្នុងឡាន ត្រូវគ្រាប់ហូរឈាមស្លាប់ម្នាក់ របួសម្នាក់កំពុងឃាត់ខ្លួន។ ទោះជាយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បង្ហាញពីរបាយការណ៍ លម្អិតពីមូលហេតុសំខាន់ ដែលផ្ដើមឱ្យមានការបាញយ៉ាងសាហាវ ក្នុងករណីនេះនៅឡើយទេ៕

Facebook Comments