ឃាតកដែលបាញ់សម្លាប់មនុស្សនៅនូវែលហ្សេឡង់រៀបគម្រោង២ឆ្នាំហើយ

0
70

បរទេស៖ ឃាតកសញ្ជាតិអូស្ត្រាលី ដែលបានធ្វើការបាញ់សំលាប់រង្គាលនៅក្នុងវិហារឥស្លាមទាំង ២ នៅជាយក្រុង Christchurch នៃប្រទេសនូវែលហ្សេឡង់ កាលពីថ្ងៃសុក្រទី ១៥ មីនា ២០១៩ (ថ្ងៃសុក្រជាថ្ងៃសាសនិកឥស្លាមចូលវិហារ) និង ដែលបានធ្វើអោយមនុស្ស ៤៩ នាក់ស្លាប់ ៩០ នាក់ទៀតរបួសនោះ មានឈ្មោះថា Brenton Tarrant អាយុ ២៨ ឆ្នាំ ។

Brenton Tarrant បានរៀបគំរោងការសំលាប់រង្គាលនេះអស់រយៈពេល ២ ឆ្នាំហើយៗបានរៀនរបៀបបាញ់នេះតាមល្បែងវីដេអូ ឈ្មោះ Fortnite ។

នៅក្នុងរូបបង្ហោះ គេឃើញជននេះបាញ់សំលាប់មនុស្សទាំងប្រុស ទាំងស្រី ទាំងកុមារ ហើយនៅពេលអស់គ្រាប់ជាច្រើនបង់ហើយ បានដើរទៅយកគ្រាប់បន្ថែមពីក្នុងឡានយកទៅបាញ់បង្ហើយដែលដែលរបួសថែមទៀត ។

នៅពេលដែល Brenton Tarrant ទៅអឺរ៉ុបក្នុងឆ្នាំ ២០១៧ មានព្រឹត្តការណ៍ ៣ ដែលបានជំរុញបុរសនេះអោយក្លាយជាឃាតកសំលាប់សាសនិកឥស្លាម ឥតញញើតដៃ ។ ទី ១ គឺ ការស្លាប់របស់កុមារីម្នាក់នៅក្នុងប្រទេសស៊ុយអែត បណ្តាលមកពីការបើកឡានបំបុកមនុស្សដោយពួកឥស្លាមជ្រុលនិយមនាឆ្នាំ ២០១៧ នោះ ។ ទី ២ គឺការហូរចូលនៃអ្នកភៀសខ្លួនមកពីមជ្ឈឹមបូព៌ា ដែល Brenton ចាត់ថាជា «ពួកឈ្លានពាន» និង ទី ៣ គឺបរាជ័យរបស់ពួកជ្រុលនិយមស្តាំនៅប្រទេសបារាំងដែលនាំមុខដោយ Marine Le Pen ដែល Brenton ចាត់ទុកថាជាតំណាងនៃ «កំលាំងប្រជាធិបតេយ្យ» ៕

Facebook Comments
Loading...