ចៅហ្វាយស្រុកត្រពាំងប្រាសាទរងការចោទថាអនុញ្ញាតិអោយមានអាពាហ៍ពិពាហ៍ខុសច្បាប់មួយកើតឡើង

0
406

ខេត្តឧត្តរមានជ័យ ៖ តាមប្រភពបានអោយដឹងថា ចៅហ្វាយស្រុកត្រពាំងប្រាសាទ រងការចោទថាកាងអោយមានមង្គលការខុសច្បាប់មួយកើតឡើង គឺរវាងជនជាតិថៃជា កូនកំលោះនិងកូនក្រមុំជាជនជាតិខ្មែរ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ។

តាមប្រភពបានបន្តថា អាពាហ៍ពិពាហ៍ខុសច្បាប់មួយគូរ រវាងកូនកំលោះជាជនជាតិថៃមានតួនាទីជាប៉ូលីសអន្តោប្រវេសន៍ និងកូនក្រមុំខ្មែរ គឺមិនមានច្បាប់អនុញ្ញាតិទេ ហើយការរៀបការធ្វើទៅយ៉ាងរលូនគឺដោយសារចៅហ្វាយស្រុក កាងហើយការពារអោយដំណើរការយ៉ាងរំភើយ ដោយមិនបារម្ភខ្វល់ខ្វាយពីផ្លូវច្បាប់និងការរិះគន់ឡើយ។ អាពាហ៍ពិពាហ៍នេះធ្វើនៅផ្ទះខាងស្រី ស្ថិតនៅភូមិពពែល ឃុំផ្អាវ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ។

តាមប្រភពពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា ពិធីនេះមុនពេលរៀបការ សមត្ថកិច្ចបានទៅធ្វើកិច្ចសន្យាផ្អាករួចដែរ ហើយខណះនោះក៍មានវត្តមានលោកចៅហ្វាយស្រុកនៅទីនោះផងដែរ តែលោក ចៅហ្វាយស្រុកដឹងហើយ លឺហើយក៍មិនខ្វល់ ហើយបានប្រើអំណាចខ្លួន កាងអោយពិធីនេះដំណើរការបន្តទៅមុខដោយមិនខ្វល់ពីផ្លូវច្បាប់ឡើយ។ តាមអាជ្ញាធរមូលដ្ឋានបានបន្តអោយដឹងថា ជនបរទេសអាចមករៀបការជាមួយខ្មែរត្រូវមានច្បាប់ពីក្រសួងមហាផ្ទៃ និងស្ថានទូតប្រចាំប្រទេសសាម៉ី ទើបអាចរៀបមង្គលការបាន ។

មង្គលការអត់ច្បាប់អនុញ្ញាតិនេះបានប្រព្រឹត្ត្រទៅនៅថ្ងៃទី១៦ មិនា ២០១៩ នៅគេហដ្ឋានខាងស្រី ដោយមានការចូលរួមពីភ្ញៀវយ៉ាងច្រើនកុះករ ហើយបានមកហូបនិងទទួលភ្ញៀវនៅកន្លែងជួលតុការមួយ ឈ្មោះ ឃុត ស៊្រុន រុនរះ ស្រុកអន្លង់វែង ។

ទោះជាយ៉ាងណាក៍ដោយ យើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកចៅហ្វាយស្រុក និងម្ចាស់ដើមការបាននៅឡើយទេ ដោយល្ងាចមិញពេលអ្នកយកព័ត៌មានយើងទៅថតត្រូវគេដេញ និងហាមឃាត់មិនអោយថតនិងផ្តល់បទសម្ភាសន៍ទេ ៕

Facebook Comments
Loading...