ប្រជាពលរដ្ឋបានចោទលោកស្រី ហេង ចិន្តា ប្រធានចក្រចេញចូលតែមួយ ស្រុកខ្សាច់កណ្តាលនិយមបក្សពួកមិនខ្វល់ពីរតំរូវការរបស់ពួកគាត់…!

0
621

កណ្ដាល៖ រាជរដ្ឋាភិបាលការបង្កើតច្រកចេញចូលតែមួយគឺដើម្បីបង្កើតការងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមតំបន់ ជៀសវាងក្នុងការធ្វើតំណើរមកខេត្តគឺមានការលំបាកនិងផ្លូវឆ្ងាយ តែអ្វីៗគ្រប់យ៉ាងគឺវាផ្ទុយពីការរំពឹងរបស់រាជរដ្ឋាភិបាលនិងជាក្តីអស់សង្ឃឹមរបស់ពលរដ្ឋក្នុងការទៅរកសេវា។

ប្រជាពលរដ្ឋជាច្រើនដែលពួកគាត់អព្ជើាញទៅរកសេវានៅច្រកចេញចូលតែមួយគឺតែងតែងរអ៊ូរទាំថា បុគ្គលិកគឺមិនមានភាពរាក់ទាក់ប្រើពាក្យគំរួសគំរើយដល់ពួកគាត់ថែមទៀតផង នេះបើយោងតាមការលើកឡើងរបស់ពលរដ្ឋដែលពួកគាត់ធ្លាប់បានជួបប្រទះកាលពីពេលកន្លងមក។

ប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានកំពុងរអ៊ូរទាំអំពីផលលំបាករបស់ពួកគាត់ ខណៈដែលនាំគ្នាទៅរកសេវាសាធារណៈនៅទីនោះ ជួបប្រទះនូវការលំបាកសព្វបែបយ៉ាង ពោលគឺខុសនេះខុសនោះមិនចេះមិនចប់នោះទេ ប្រសិនបើគ្មានប្រាក់ទ្រនាប់ឯកសារ ឬក៏មិនឱ្យបុគ្គលិកនៅទីនោះ កាន់រត់ឯកសារឱ្យ ជាងនេះទៅទៀត សំដីសំដៅក៏គ្រោតគ្រាតពិបាក់ស្តាប់ដែរ នេះបើយោងតាមសំដីរបស់ពលរដ្ឋម្នាក់រស់នៅក្នុងឃុំពុកឬស្សី ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ថា កាលពីមិនទាន់មានច្រកចេញចូលតែមួយ ពិបាកក្នុងការធ្វើឯកសារ លិខិតស្នាមនានា និងយូរពេលនោះគឺមិនថាទេ ចុះនៅពេលដែលបង្កើតច្រកចេញចូលតែមួយហើយនោះ ម្តេចឡើងបែរជាកាន់តែលំបាកជាមុនទៅវិញ ពិសេសករណីលក់ដូរ ផ្ទេរកម្មសិទ្ធីតែម្តង។

ពួកគាត់បានលើកឡើងបន្តទៀតថា៖រាល់ឯកសារយកទៅដាក់ច្រក គឺខុសនោះខុសមិនចេះចប់ ហើយបើជ្រុលតែពិនិត្យហើយ ម្តេចមិនពិនិត្យឱ្យសព្វជ្រុងជ្រោយ?ម្តេចក៏ខុសមួយហើយកែឡើងវិញ យកទៅម្តងទៀតស្រាប់តែពិនិត្យឃើញខុសចំណុចផ្សេងទៅវិញ?ពលរដ្ឋដដែលបានបន្តថា ជាក់ស្តែងគាត់លក់ដីស្រែ១កន្លែង គ្រាន់តែខុសឯកសារ បួនទៅប្រាំដង ហើយទោះបើបង់ពន្ធប្រថាប់ត្រារួចហើយនោះ ក៏នៅខាងច្រកខាងខុសនេះ ខុសនោះដែរ ទាល់តែដាក់ស្រោមសំបុត្រ ភ្ជាប់ជាមួយឯកសារទើប អូខេ ហើយដល់ពេលត្រឡប់មកដល់ផ្ទះវិញប្រាប់ពួកម៉ាក ពួកម៉ាកបន្ទោសគាត់ថា ល្ងង់ណាស់ បើថ្ងៃក្រោយមិនបាច់ទៅហត់រត់ការខ្លួនឯងនោះទេ ហុចតែប្រាក់ហ្នឹងឯកសារឱ្យក្រុមមន្ត្រីនៅទៅនោះទៅ អ្វីៗរលូនទៅល្អហើយ និងបានលឿនទៀតផង។

ចំណែកឯពលរដ្ឋម្នាក់ទៀត នៅឃុំស៊ីធរ ក៏បាននិយាយស្រដៀងគ្នាដែរថា សព្វថ្ងៃប្រជាពលរដ្ឋកំពុងជួបនូវបញ្ហាដូចតែគ្នាដែរហ្នឹង បើទៅបញ្ជាក់ឯកសារផ្សេងៗ ឬក៏ផ្ទេរកម្មសិទ្ធីដីធ្លីនោះ បើមិនមានថ្លៃទឹកតែ ឬក៏ឱ្យអ្នកខាងក្នុងរត់ការឱ្យនោះទេ គឹពិបាកបន្តិចហើយ គឺខ្វះនេះ ខុសនោះរហូត និយាយរួមមិនដែលគ្រប់គ្រាន់ត្រឹមត្រូវនោះទេ ហើយឯកសារយើងក៏យូរដែរ។ ទៅបី បួនដងមិនទាន់រួចរាល់ផង ដល់ពេលសួរទៅគេឆ្លើយថា មេរវល់ចុះមូលដ្ឋាន ឬប្រជុំរហូត តែបើយើងយល់ការ សូកស្រោមសំបុត្រនោះ មន្ត្រីអស់នោះ ប្រាប់ថា មិនអីទេចាំជួយសម្រួលឱ្យ ហើយយូរឬឆាប់ ក៏ទៅតាមទំហំទឹកប្រាក់ផងដែរ ប៉ុន្តែ បើចង់ស្រួលឱ្យអ្នកខាងក្នុងកាន់ឯកសារឱ្យទៅកុំទៅរវល់ ស្រួលជាង មិនខាតពេលវេលា។

ពលរដ្ឋដដែលបាន លើកឡើងថា គ្រាន់តែលក់ដីរត់ឯកសារផ្ទេរកម្មសិទ្ធិ ( ប្លងទន់ ) សោះប្រើពេលដល់ទៅជាង២ទៅ៣ខែ អីក៏ពិបាកយ៉ាងនេះ ហើយពេលវាស់វែងរួចយកឯកសារទៅដាក់នៅច្រកចេញចូលតែម្តង នៅលើឯកសារសុទ្ធតែសរសេរលេខទូរសព្ទ័ម្ចាស់នៅពីលើ ចុះបើខុស ឬខ្វះឯកសារនោះ ម្តេចមិនទូរសព្ទ័ប្រាប់ បែរជាផ្អិបឯកសារទុកទាល់តែម្ចាស់មកសួររកទើបប្រាប់ ហើយប្រាប់នោះមិនឱ្យអស់សេចក្តីទៀត គឺកែសម្រួលរួចហើយ មកលើកក្រោយខុសអាផ្សេងៗទៀត ចុះបើពិនិត្យហើយម្តេចមិនមើលឱ្យគ្រប់ជ្រុងជ្រោយ? ពលរដ្ឋដដែលបានបន្តថា ដោយសារតែត្រូវការប្រាក់ទើបបានជាដាច់ចិត្តលក់ដីស្រែ ចំការដើម្បីយកមកដោះទាល់ ដល់លក់ហើយមិនបានលុយភ្លាមទៀត ដោយសារស្ទះរឿងកាត់ប្លង់ផ្ទេរកម្មសិទ្ធិហ្នឹង ហើយពេលខ្លះហួសកុងត្រាត្រូវសងប្រាក់ទៅឈ្មួញថែមទៀតផង។

ពួកគាត់បានបន្ថែមថា មានពេលខ្លះវាស់វែង និងបង់ពន្ធដាររួចរាល់ហើយ ក៏នៅតែលំបាកដែរ គឺមិនក្រោមពី១ខែទៅ១ខែកន្លះទេទើបរួចរាល់ គឺនៅជាប់គាំងត្រឹមកន្លែងច្រកចេញចូលតែមួយហ្នឹងជាមួយគ្នានោះក្រុមប្រជាពលរដ្ឋ ក៏សូមសំណូមពរទៅដល់ លោកអភិបាលខេត្តកណ្តាលមេត្តាជួយពិនិត្យមន្ត្រី និងប្រធានច្រកចេញចូលតែមួយ របស់ស្រុកផង សូមកុំតាំងខ្លួនជាចៅហ្វាយរាស្ត្រ និងសំដីសំដៅឱ្យបានសមរម្យបន្តិចផង ក្នុងនាមជាអ្នកផ្តល់សេវា។

គូសបព្ជាក់ផងដែរថា ការលើកឡើងរបស់ប្រជាពលរដ្ឋជួបនូវការលំបាកកន្លងមក ហាក់បីដូចពោពេញទៅដោយទុក្ខកង្វល់ ហួសពីអ្វីដែលបានរំពឹងទុក តែការបកស្រាយរបស់មន្រ្តីវិញហាក់បីដូចជាគ្មានខ្វល់ ពីសុខទុក្ខរាស្រ្តឡើយ ការធ្វើបែបនេះតើអោយពលរដ្ឋទៅសង្ឃឹមនរណា?។

ចំណែកលោក ប៊ុន ផេងអភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋជួបប្រទះនូវបញ្ហា សូមអញ្ជើញមកជួបលោកដោយផ្ទាល់មក លោកនឹងដោះស្រាយជូន។

ពាក់ព័ន្ធហ្នឹងការលើកឡើងរបស់ប្រជាពលរដ្ឋ លោកស្រី ហេង ចិន្តា ប្រធានចក្រចេញចូលតែមួយ ស្រុកខ្សាច់កណ្តាល បានបដិសេធន៍ថា មិនដូចជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនោះទេ ហើយបើចង់ដឹងច្បាស់សូមសួរទៅលោកអភិបាលស្រុកព្រោះលោកជាគណះបព្ជាការឯកភាពស្រុក និងជាប្រធានគ្រប់គ្រងស្រុក ការលើកឡើងបែបនេះគឺខ្វះភាពម្ចាស់ការមិនទទួលខុសត្រូវ ហើយក្នុងនាមខ្លួនជាប្រធានការិយាល័យមួយទាំងមូលរបស់ស្រុកទទួលបន្ទុកការងារច្រកចេញចូល នៅពេលមានប្រត្តិកម្មពីប្រជាពលរដ្ឋខ្វះការទទួលខុសត្រូវការងារ ហើយបានដេញអ្នកសារព័ត៌មានអោយទៅសួរលោកអភិបាលស្រុក តែនៅពេលផ្អឹបទុកឯកសារពលរដ្ឋរាប់ខែគឺមិនបានដេញពលរដ្ឋអោយទៅសួរលោកចៅហ្វាយស្រុកផង ប៉ុន្តែដល់ពេលប្រត្តិកម្មពីពលរដ្ឋខ្លាំងដេញអោយទៅសួរ នេះឬប្រធានច្រកដែលសមត្ថភាពខ្ពស់ក្នុងការទទួលខុសត្រូវ៕ ដោយ សនសុភ័ក្ដ

Facebook Comments
Loading...