អ្នកវាយប្រហារ ចូលស្ថានទូតកូរ៉េខាងជើង នៅអេស្ប៉ាញ មាន២នាក់ ជាភ្នាក់ងារ សេអ៊ីអា

0
76

បរទេស៖ មន្ត្រីស៊ើបការណ៍សម្ងាត់អេស្ប៉ាញជឿថា យ៉ាងហោចណាស់ មានអ្នកវាយប្រហារពីរនាក់ ក្នុងចំណោម 10 នាក់ដែលបានបុកចូលស្ថានទូតកូរ៉េខាងជើង នៅទីក្រុងម៉ាឌ្រីតកាលពីខែមុន ដោយចាប់ពង្រត់បុគ្គលិក និងធ្វើការបិទកុំព្យូទ័រ គឺមានទំនាក់ទំនងជាមួយសេអ៊ីអា (CIA) នេះបើយោងតាមរបាយការណ៍របស់ El País ។ ប៉ូលីស និងមជ្ឈមណ្ឌលស៊ើបអង្កេតជាតិអេស្ប៉ាញ (CNI) កំពុងស៊ើបអង្កេតការប្លន់មិនធម្មតានេះ ដែលបានកើតឡើងកាលពីថ្ងៃទី22 ខែកុម្ភៈនៅភាគខាងលិចនៃរដ្ឋធានីម៉ាឌ្រីត ។

សារព័ត៌មាន El Confidencial ដែលបានបំបែកព័ត៌មាននៃការវាយឆ្មក់នេះ បានរាយការណ៍ថា បុរសមួយក្រុមនេះបានចង និងគំរាមបុគ្គលិកដែលគេចខ្លួន តែបន្ទាប់ពីស្ត្រីម្នាក់បានគេចខ្លួនរួចបាន ធ្វើឱ្យមានការភ្ញាក់ផ្អើល ។ តាមរយៈអ្នកបកប្រែម្នាក់ នាងបានប្រាប់ប៉ូលីសថា “បុរសមួយក្រុមបានចូលមកក្នុងស្ថានទូតហើយបានបណ្តេញបុគ្គលិក” ។

កាលពីថ្ងៃពុធ ទី១៣ ខែមីនា El País បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតរបស់អេស្ប៉ាញ បានសិក្សាពីរូបភាពតាម CCTV អ្នកបុកចូលស្ថានទូត ដែលបានសួរបុគ្គលិកស្ថានទូត ហើយបានពិនិត្យមើលឡាន ដែលបានប្រើនៅក្នុងកន្លែងសុំចត ។ ទោះបីជាអ្នកវាយប្រហារភាគច្រើន ជាជនជាតិកូរ៉េក៏ដោយ ក៏យ៉ាងហោចណាស់មានពីរនាក់ត្រូវបានកំណត់អត្តសញ្ញាណ ដោយសេវាកម្មស៊ើបការណ៍សម្ងាត់របស់អេស្ប៉ាញថា មានទំនាក់ទំនងទៅនឹង សេអ៊ីអា សហរដ្ឋអាមេរិក» ។

កាសែតនេះបាននិយាយថា អាជ្ញាធរអេស្ប៉ាញបានលើកឡើងបញ្ហានេះ ជាមួយ សេអ៊ីអាដែលបានបដិសេធការចូលរួម ។ El País បានចង្អុលបង្ហាញថា ការសម្រុកចូលស្ថានទូត បានកើតមានឡើង 5ថ្ងៃ មុនកិច្ចប្រជុំកំពូលលើកទីពីរ រវាងលោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។

Facebook Comments
Loading...