រលំអាគារសាលារៀនមួយសម្លាប់ក្មេងសិស្សសាលា យ៉ាងហោចណាស់១២នាក់នៅនីហ្សេរីយ៉ា

0
79

បរទេស៖ ប្រភពមន្ទីរពេទ្យមួយបានឱ្យដឹងពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្មេងសិស្សសាលាយ៉ាងហោច ណាស់១២នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ បន្ទាប់ពីការរលំអាគារមួយកម្ពស់៣ជាន់ដែលជាកន្លែងសាលា បឋមសិក្សាមួយនៅឡាហ្គោស កាលពីថ្ងៃពុធ។

វេជ្ជបណ្ឌិតម្នាក់បានប្រាប់ទីភ្នាក់ងារព័តមានចិនស៊ីនហួនៅឯមន្ទីរកុមារ Massey ក្នុងតំបន់ Lta-FAji នៃកោះឡាហ្គោស ជាកន្លែងដែលជនរងគ្រោះខ្លះត្រូវបានគេព្យាបាលនោះថា ជនរងគ្រោះខ្លះត្រូវបានគេយកមកទាំងស្លាប់ ។

មន្ត្រីពេទ្យនោះដែលនៅតែមិនប្រាប់ឈ្មោះបាននិយាយថា ស្តី្រមានផ្ទៃពោះម្នាក់និងជាម្ចាស់កន្លែង មើលក្មេង Ohen និងសាលាបឋមសិក្សានេះក៏ត្រូវបានគេបញ្ជាក់ថាស្លាប់ផងដែរ ។

នៅពេលដែលពួកមន្ត្រីបាននិយាយថា បញ្ជីឈ្មោះការខូចខាតគេនៅតែប្រមូលផ្តុំនៅឡើយហើយ ប្រតិបត្តិការជួយសង្គ្រោះនៅបន្តទៅទៀតនោះ ប្រភពជាច្រើនបានបញ្ជាក់អះអាងកាលពីថ្ងៃពុធថា មនុស្ស រហូតដល់ទៅ៩នាក់បានស្លាប់ក្នុងពេលពីរបីម៉ោងបន្ទាប់ពីការរលំអាគារនេះ ។

អាគារដែលរលំនោះជាកន្លែងសាលារៀនមួយ, ហាងលក់អីវ៉ាន់និង អាផាត់មិន ។

សាលារៀននេះមានក្មេងសិស្សសាលា ដែលបានចុះបញ្ជីចំនួន១៧២នាក់ហើយពួកអ្នកជួយសង្គ្រោះ នៅនឹងកន្លែងបាននិយាយថា មនុស្សប្រហែល៥០នាក់ត្រួវបានគេជួយ សង្គ្រោះទាំងនៅរស់គិតមកដល់ យប់ថ្ងៃពុធ ។

ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋបាននិយាយថា មនុស្សមួយចំនួននៅជាប់នៅក្រោមកម្ទេចបាក់ បែកនៅឡើយដោយមានក្មេងសិស្សសាលាមិនតិចជាង ២០ នាក់ទេក្នុងចំណោមពួកគេ ។  មូលហេតុនៃការរលំនេះ គេមិនទាន់បានកំណត់នៅឡើយទេ ៕

Facebook Comments
Loading...