ពួកតាលីបង់មានសុទិដ្ឋិនិយមអំពីកិច្ចចរចាជាមួយ ស.រ.អា

0
60

បរទេស៖ ប្រធាននយោបាយរបស់ពួកតាលីបង់លោក មូលឡា អាប់ឌុលហ្គានី បារ៉ាដារ ( Mullah Abdul Ghani Baraolar ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា លោកមានសុទិដ្ឋិនិយម អំពីកិច្ចចរចាជាមួយ ស.រ.អា ។

ការនិយាយនេះធ្វើឡើងនៅក្នុងបទសម្ភាសន៍ចំនួន៨នាទី ដែលផ្សាយដោយបណ្តាញព័ត៌មាន Al Jazeera ) ។

លោកបាននិយាយថា យើងមានសង្ឃឹមខ្លាំងណាស់ចំពោះកិច្ចចរចាសន្តិភាព ពីព្រោះកិច្ចចរចាថ្មីបំផុតមានការសន្ទនាគ្នាយ៉ាងល្អខ្លះ ដែលបានរៀបចំផ្លូវសម្រាប់ការជឿនលឿនថែមទៀត ចំពោះដំណើរការ សន្តិភាព ។

លោក បារ៉ាដារ បាននិយាយថា ពួកតាលីបង់នឹងធានាដល់បណ្តាប្រទេសនៅជិតខាង , ថ្នាក់តំបន់ និងប្រទេសដទៃទៀតថា ប្រព័ន្ធនាពេលខាងមុខ នឹងមិនប្រឆាំងនឹងប្រទេសណាមួយឡើយ ។ យើងមិនបានស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកណាមួយទេ ព្រមទាំងគ្មានបំណងណាមួយធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកណាមួយឡើយ ។

លោកបានស្នើលដល់ពួកយុទ្ធជនតាលីបង់ទាំងអស់ ឱ្យនៅតែស្រគត់ស្រគំដដែល នឹងកុំក្លាយទៅជាច្រឡោងខាម ទោះបីជាការពិតដែលថា ​ពួកគេសម្រេចបានជោគជ័យនៅក្នុងវិស័យនយោបាយ និងយោធាក៏ដោយ ។

អ្នកចរចាអាម៉េរិក លោក ហ្សាល់ម៉ាយ ខាលី ហ្សាដ ( Zalmay Khali zad ) បាននិយាយពីថ្ងៃអង្គារ នៅក្នុង Tweets ជាបន្តបន្ទាប់មួយថា ​ភាគីទាំងអស់ចង់ឱ្យមានការបញ្ចប់មួយចំពោះសង្គ្រាមនេះដែលបានចាប់ផ្តើមឡើងក្នុងឆ្នាំ ២០០១​ ។

តួនាទីរបស់ពួកតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីកិច្ចព្រមព្រៀងដែលអាចមានមួយនោះ គេមិនទាន់បានកំណត់នៅឡើយទេ ហើយពួកគេបានបដិសេធមិនអង្គុយជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន របស់ប្រធានាធិបតីលោក អាស្រាហ្វ ហ្គានី ( Ashraf Ghani ) ទេ ៕

Facebook Comments
Loading...