ហ្សកដានីនិងអ៊ីរ៉ាក់ចាប់ផ្តើមសិក្សាបង្កើតតំបន់ឧស្សាហកម្ម

0
59

បរទេស៖ មន្ត្រីរដ្ឋាភិបាលហ្សកដានីម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ កាលពីថ្ងៃអង្គារថា ប្រទេស ហ្សក់ដានី និងអ៊ីរ៉ាក់បានចាប់ផ្តើមធ្វើការសិក្សា ដើម្បីបង្កើតតំបន់ឧស្សាហកម្មសេរីរួមគ្នានៅឯតំបន់ព្រំដែន។

មន្ត្រីនោះបាននិយាយថា ការសិក្សាបច្ចុប្បន្នបានដំណើរការទៅហើយ ដើម្បីអនុវត្តន៍នូវគម្រោងនេះ ដែលនឹងជួយបង្កើនការធ្វើវិនិយោគ ។

ប្រទេសហ្សកដានី និងអ៊ីរ៉ាក់បានចាប់ផ្តើមចាត់វិធានការដែលចាំបាច់ ដើម្បីបង្កើតតំបន់នេះ នៅឯព្រំដែនហ្សកដានី-អ៊ីរ៉ាក់ ។

តំបន់នេះនឹងបង្កើតឱកាសមួយសម្រាប់ឧស្សាហកម្មអ៊ីរ៉ាក់ ដើម្បីទទួលបានផលប្រយោជន៍ពីការឱ្យរួចពន្ធ និងអត្ដប្រយោជន៍នានា នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសហ្សកដានីបានចុះហត្ថលេខាជាមួយបណ្តាប្រទេសជាច្រើននោះ

តាមតួលេខផ្លូវការឱ្យដឹងថា វាក៏នឹងជួយផងដែរ ដើម្បីបង្កើនការនាំចេញរបស់ហ្សកដានីទៅកាន់ ប្រទេសអ៊ីរ៉ាក់ ដែលបានកើនឡើងត្រឹម២៦,៧ភាគរយក្នុងឆ្នាំ ២០១៨ ទៅដល់៤៦៥,៩ លាន dinars ហ្សកដានី ( ៣,៩លាន ដុល្លារ )បើប្រៀបធៀបជាមួយ ៣៦៧,៧លា dinars ក្នុងឆ្នាំ ២០១៧ ។

តាមមន្ត្រីនោះឱ្យដឹងថា ​គណៈប្រតិភូអ៊ីរ៉ាក់មួយ ដែលរួមមានអ្នកតំណាងផ្នែកសាធារណៈនិងឯកជនបានចាប់ផ្តើមធ្វើទស្សនកិច្ចមួយនៅហ្សកដានី នៅសប្តាហ៍នេះ ដើម្បីត្រួតពិនិត្យមើលសមត្ថភាពរោងចក្រនានា ដែលនឹងទទួលបានប្រយោជន៍ពីការសម្រេចចិត្តមួយធ្វើឡើងដោយអ៊ីរ៉ាក់ ក្នុងការឱ្យរួចពន្ធរបស់របរប្រើប្រាស់ពីពន្ធគយ ។

កាលពីក្នុងខែកុម្ភៈ ហ្សកដានី និងអ៊ីរ៉ាក់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ ដែលរួមមានថាមពល, ពាណិជ្ជកម្ម , ការធ្វើវិនិយោគ​និងកសិកម្ម ។

របស់ប្រើប្រាស់ដែលគេឱ្យរួចពន្ធ នៅក្រោមការសម្រេចរបស់អ៊ីរ៉ាក់នឹងរួមមានឧស្សាហកម្មប្លាស្ទិច, ឱសថ,ម្សៅសាប៊ូ, សម្ភារគីមី និងផលិតផលម្ហូបអាហារ ៕

Facebook Comments
Loading...