ប៉ូលីសដេញចាប់អ្នកជល់មាន់នៅស្រុកព្រៃកប្បាស ផ្អើលរត់ពេញភូមិ

0
653

តាកែវ ៖ ករណីបង្ក្រាបកន្លែងជល់មាន់ពីសំណាក់សមត្ថកិច្ច ធ្វើឲ្យអ្នកញៀនល្បែងនេះនាំគ្នារត់ឡើងបាតជើងសព្រាត ត្រូវបានចុះផ្សាយនៅលើទំព័រសារព័ត៌មានក្នុងស្រុកជាច្រើនរួចមកហើយ ។

ហេតុផល គឺដោយសារតែសមត្ថកិច្ចចាត់ទុកថា ល្បែងជល់មាន់នេះ គឺជាល្បែងស៊ីសងខុសច្បាប់ ព្រោះបានភ្នាល់គ្នាដាក់លុយចាញ់ឈ្នះ នាំឲ្យកើតមានជាអំពើចោរកម្ម ឆក់ប្លន់កើតមាននៅក្នុងសង្គមជារឿយៗ ។

ប៉ុន្តែ ចំពោះបញ្ហានេះ មនុស្សជាច្រើនបាននាំគ្នាចោទជាសំណួរឡើងថា សមត្ថកិច្ចផ្តោតតែទៅលើការបង្ក្រាបល្បែងជល់មាន់ ដែលក្រុមអ្នកញៀនភ្នាល់ដាក់លុយតែងតែលួចបង្កើតនៅកន្លែងស្ងាត់ៗ ។ ចុះការភ្នាល់គ្នាដាក់លុយទៅលើកីឡាប្រដាល់រៀងរាល់ថ្ងៃចុងសប្តាហ៍ នៅតាមបណ្តាហាងកាហ្វេជាពិសេស ឬ នៅកន្លែងសង្វៀនប្រដាល់ផ្ទាល់ ហេតុអ្វីបានជាសមត្ថកិច្ចហាក់ដូចជាមិនចាត់ទុកជាល្បែងស៊ីសងខុសច្បាប់ និងធ្វើការបង្ក្រាបដែរផងទៅ? ។

ទោះជាយ៉ាងណា ថ្មីៗនេះ នៅលើបណ្តាញសង្គម បានផ្ទុះសំណើចទៀតហើយ ចំពោះការបង្ក្រាបទីតាំងជល់មាន់មួយ ដែលធ្វើឲ្យទាំងពួកភ្នាល់ដាក់លុយ និងអ្នកគ្រាន់តែទៅមើលកម្សាន្ត រត់បាតជើងសព្រាតពាសពេញវាលស្រែតែម្តង ។ ដែលការបង្ក្រាបនេះត្រូវបានអ្នកលេងហ្វេសប៊ុកបញ្ជាក់ឲ្យដឹងថា បានធ្វើឡើងនៅសង្វៀនជល់មួយនៅកន្លែងនៅក្នុងភូមិទង្កែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ៕

Facebook Comments
Loading...