កម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងជីករ៉ែត្បូង៣កន្លែងផ្សេងគ្នា និងរឹបអូសសម្ភារ:មួយចំនួនធំ នៅស្រុកលំផាត់

0
623

ខេត្តរតនគិរី÷ កម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ទីររ៉ែថាមពលខេត្ត និងកម្លាំងអធិការនគរបាលស្រុកលំផាត់ ដោយមានការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញា និងលោកបូរ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងជីករ៉ែត្បូងដោយខុសច្បាប់៣កន្លែងដាច់ដោយឡែកពីគ្នា។

ករណីចុះបង្ក្រាបជីករ៉ែត្បូងនេះបានធ្វើឡើង កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ត្រូវនិងថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចចម្ការស្វាយចន្ទី និងចម្ការកៅស៊ូ នៅត្រង់ចំណុចភូមិចាងរា ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគីរី។

ក្នុងនោះដែរសមត្ថកិច្ចបានចុះបង្ក្រាបនិងដកហូតសម្ភារ:មួយចំនួន រួមមាន: ម៉ូតូ៩គ្រឿង -សម្រាប់រែងអាចម៍ត្បូង៥តង់ -និងឧបករណ៍សម្រាប់យកត្បូងផ្សេងទៀតផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចបានយកសម្ភារ:មករក្សាទុក នៅប៉ុស្តិ៍អូស៊ិនលែរ៍ ដើម្បីរង់ចាំស្អែកកម្លាំងជំនាញ និងបន្តចុះស្រាវជ្រាវបន្តទៀត។

សូមបញ្ជាក់ថា ខណ:ដែលសមត្ថកិច្ចចុះទៅបង្ក្រាបទីតាំងជីករ៉ែត្បូងខាងលើនេះដោយកម្មករបានដឹងខ្លួនជាមុនហើយនាំគ្នារត់គេចខ្លួនបាត់អស់ ទុកតែមធ្យោបាយនិងសម្ភារ:ប្រើប្រាស់តែប៉ុណ្ណោះ៕

Facebook Comments
Loading...