ពលរដ្ឋថៃមួយចំនួនចង់បានឧត្តមសេនីយដែលធ្វើរដ្ឋប្រហារជានាយករដ្ឋមន្រ្តី​

393

ថៃ៖ នៅពេលដែលប្រជាពលរដ្ឋថៃទៅបោះឆ្នោត នៅថ្ងៃទី ២៤ ខែ មីនានេះដែលជាការបោះឆ្នោតលើកទីមួយបន្ទាប់ពីមានរដ្ឋប្រហារយោធាមកយ៉ាងហោចណាស់ក៏មានគណៈបក្សនយោបាយចំនួន បីនៅលើបញ្ជីបោះឆ្នោតដែលកំពុងតែធ្វើយុទ្ធការឃោសនាបោះឆ្នោតដោយចំហរ ដើម្បីរក្សាក្រុមយោធានៅក្នុងអំណាចដដែលតាមមធ្យោបាយប្រជាធិបតេយ្យ ។​

នៅក្នុងពេលជួបជុំឃោសនាបោះឆ្នោតនៅខេត្តសាមុត ប្រាកន ស្ថិតនៅភាគខាងត្បូងក្រុងបាងកកវាគ្មិនមួយរូបរបស់គណៈបក្សប៉ាឡាង ប្រាចារ៉ាត ដែលគំាទ្រក្រុមយោធាបានបកស្រាយពីមូលហេតុមួយចំនួន ដែលគណៈបក្សចង់បោះឆ្នោតជ្រើសយកលោកប្រាយុទ្ធចាន់អ៊ូចារ ឲ្យធ្វើជានាយករដ្ឋមន្ត្រី ។ វាគ្មិននោះបាននិយាយថា “ក្នុងរយៈពេលដែលលោកចាន់អ៊ូចារកាន់តំណែង ប្រទេសថៃមានសុខសន្តិភាព ហើយលោកចាន់អ៊ូចារ ប្រឹងប្រែងដើម្បីប្រជាពលរដ្ឋថៃ​។​

​លោកប្រាយុទ្ធ ចាន់អ៊ូចារ បានឡើងកាន់តំណែងក្នុងរដ្ឋាភិបាលក្នុងឆ្នំា ២០១៤ បន្ទាប់ពីបានធ្វើរដ្ឋប្រហារ ពេលគាត់ជាប្រមុខដឹកនំាយោធាថៃ ។ ការបោះឆ្នោតនាពេលខាងមុខបានបង្ហាញជាលើកដំបូងថា គណៈបក្សនយោបាយដែលប្រឆំាង នឹងអតីតនាយករដ្ឋមន្រ្តីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រាបានចេញឃោសនាគំាទ្រឲ្យមានរដ្ឋាភិបាលមួយដែលមានខ្សែរយៈទាក់ទងជាមួយក្រុមយោធា ។​