តើពិតដែរទេលោកឱកញ៉ា សឹង្ហ សំអុល ពាក់ស្បែកខ្លាយកច្បាប់ប៉េក្រុមហ៊ុនរបស់លោកឱកញ៉ាម្នាក់ដឹកឈើចេញពីក្នងស្រុកកោះញែក!

0
784

ខេត្តមណ្ឌលគិរី៖ តើពិតដែររឺទេថា លោកឱកញ៉ា សឹង្ហ សំអុល ពាក់ស្បែកខ្លាដោយយកច្បាប់ប៉េសេរបស់ឱកញ៉ាម្នាក់ ដែលក្រុមហ៊ុនរបស់លោកបានសុំការអនុញ្ញាតច្បាប់ពីរាជរដ្ឋាភិបាល ប្រមូលឈើនៅលើដីសម្បទានសង្គមកិច្ចសម្រាប់ចែនជូនដល់អតីតយុទ្ធជន ប៉ុន្តែបច្ចុប្បន្ននេះឈើនៅលើដីសម្បទានសង្គមកិច្ចនៅក្នុងស្រុកកោះញែកសម្រាប់ចែកជូនដល់អតីតយុទ្ធជន ត្រូវបានលោកឱកញ៉ាប្រមូលឈើចេញពីលើដីនោះអស់ទៅហើយ។

តាមប្រភពព័ត៌មានពីស្រុកកោះញែកបានឱ្យដឹងថា ក្រុមហ៊ុនម៉ាស់ស្ទ័រខេសាន់ របស់លោកឱកញ៉ា សឹង្ហ សំអុល ចប្ចុប្បន្ននេះពុំមានច្បាប់ប៉េសេធ្វើការដឹកជញ្ជូនឈើចេញពីក្នុងក្រុមហ៊ុនរបស់លោកឡើយ ។ប៉ុន្តែសកម្មភាពនេះ នៅតែមានសកម្មភាពដដែលដោយធ្វើការដឹកជញ្ជូនឈើចេញពីក្នុងព្រៃនាៗដូចជាដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកការពារសត្វព្រៃស្រែពកដែលច្បាប់បានហាមឃាត់ យកមកដាក់ក្នុងរថយន្តយីឌុបខ្នាតយក្សរបស់លោក ហើយធ្វើការដឹកជញ្ជូនឈើចេញពីក្នុងស្រុកកោះញែក ឆ្លងកាត់ក្រុងសែនមនរម្យ ស្រុកអូររាំង និងស្រុកកែវសីមាយ៉ាងរំភើយ ដោយយកច្បាប់ប៉េសេ របស់លោកឱកញ៉ាម្នាក់។

ប្រភពដដែលបានបន្ថែមថា នៅយប់ថ្ងៃទី១៣ខែមិនាឆ្នាំ២០១៩នេះរថយន្តយីឌុបខ្នាតយក្យរបស់លោកឱកញ៉ា សឹង្ហ សំអុល នឹងដឹកឈើចេញពីក្នុងស្រុកកោះញែកចំនួន០៥គ្រឿង ដោយយកច្បាប់ប៉េសេរបស់លោកឱកញ៉ាម្នាក់ ដែលគេស្គាល់ថាឈ្មោះឱកញ៉ា ស្រ៊ុន ម៉េងលាង ដែលបានប្រមូលឈើនៅដីសម្បទាសង្គមកិច្ច សម្រាបចែនជូនអតិតយុទ្ធជន។

ជុំវិញទៅនឹងបញ្ហាខាងលើ តើអាជ្ញាធរ មន្រ្តីជំនាញ និងសមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី មានចំណាត់ការយ៉ាងណា រឺមួយទុកឱ្យលោកឱកញ៉ា សឹង្ហ សំអុល ធ្វើផ្គរធ្វើភ្លៀងស្រេចតែអំពើចិត្ត ៕ដោយ៖ មនោរម្យ

Facebook Comments
Loading...