ឆេះផ្ទះអស់២ខ្នងម្ចាស់ផ្ទះស្រែកយំស្ទើរសន្លប់

0
731

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង សាងសង់ពីឈើប្រក់ក្បឿង ខ្ទេចស្ទើរគ្មានសល់ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះជួយអន្តរាគមន៍ជួយបញ្ជាកងកម្លាំងសមត្ថកិច្ចបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តអស់បីគ្រឿង និងប្រើទឹកបួនរថយន្តផងដែរ។

គួរបញ្ជាក់ផងដែរថា អគ្គិភ័យនេះបានឆាប់ឆេះផ្ទះសម្បែងពលរដ្ឋចំនួន២ខ្នង ខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់មួយចំនួន និងសត្វគោចំនួន២ក្បាលត្រូវអគ្គិភ័យឆេះងាប់ក្នុងភ្លក់ភ្លើង។

ឯកឧត្ដម គួច ចំរើន បានស្នើឲ្យកងកម្លាំងសមត្ថកិច្ចបន្តខិតខំជួយដោះស្រាយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងព្យាយាមផ្សព្វផ្សាយលើបញ្ហាអគ្គិភ័យ គឺធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋជួយរក្សាទឹក និងមានឧបករណ៍ពន្លត់អគ្គិភ័យប្រចាំផ្ទះរៀងៗ ដើម្បីជួយទប់ស្កាត់បន្ទាន់។

ឯកឧត្តមបានជំរុញឲ្យកងកម្លាំងពន្លត់អគ្គិភ័យបន្តត្រៀមបច្ចេកទេស ទឹកដើម្បីជួយសង្គ្រោះ និងទប់ស្កាត់លើបញ្ហាអគ្គិភ័យនេះផងដែរ៕

Facebook Comments
Loading...