យកគ្រាប់មីនមិនទាន់ផ្ទុះដំបំបែកយករំសេវផ្ទុះរបួសធ្ងន់០១នាក់

0
722

បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់រពឹសដៃយកគ្រាប់មីនមិនទាន់ផ្ទុះមកដំបំបែកយករំសេវស្រាប់តែផ្ទុះបណ្តាលអោយរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០.០០ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិសាស្ត្រភូមិឡុំឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

មន្រ្តីនគរបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះឈ្មោះ សេវ សិញ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ច្រាយ មានទីលំនៅបច្ចុប្បន្ន ភូមិ ឃុំកើតហេតុខាងលើ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបងប្អូនយកមកសង្គ្រោះនៅមណ្ឌលសុខភាពអូរយ៉ាដាវ៕

Facebook Comments
Loading...