ចូលឆ្នាំថ្មី ឆ្នាំនេះកុំភ្លេចទៅលេងព្រះវិហារសង្ក្រានកោះកេរ្ត៍

0
609

ព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អាជ្ញាធរខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលននៃគណៈអភិបាលខេត្ត រួមជាមួយអាជ្ញាធរជាតិព្រះវិហារ បានចុះពិនិត្យផ្ទាល់ទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មី នៅបរិវេណរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខ។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិសង្ក្រានឆ្នាំថ្មីនាពេលខាងមុខនេះ រៀបចំឡើងដោយរដ្ឋបាលខេត្ត សហការជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយបានប្រសិទ្ធនាមថា “ព្រះវិហារ សង្ក្រានកោះកេរ”៕

Facebook Comments
Loading...