សហភាពអឺរ៉ុប ព្រមានប្រឆាំងនឹងសកម្មភាពយោធា នៅវ៉េណេហ្ស៊ុយអេឡា

0
149

បរទេស៖ លោក Federica Mogherini ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបបានព្រមាន កាលពីថ្ងៃអង្គារ ទី១២ ខែមីនាថា សកម្មភាពយោធា នៅវ៉េណេហ្ស៊ុយអេឡានឹងមិនអាចទទួលយកបានឡើយ ហើយថាដំណោះស្រាយចំពោះវិបត្តិនេះមិនគួរត្រូវបាន “ដាក់ចេញពីខាងក្រៅ” ដោយកត់សម្គាល់ទៅរកសហរដ្ឋអាមេរិក ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខលោក Mogherini បាននិយាយថា ការប្រឈមមុខដាក់គ្នារវាងប្រធានាធិបតី នីកូឡាម៉ាឌូរ៉ូ និងមេដឹកនាំគណបក្សប្រឆាំង លោក ជូអ៊េន ហ្គៃដូ ត្រូវតែដោះស្រាយតាមមធ្យោបាយនយោបាយសន្តិភាព និងប្រជាធិបតេយ្យ ។ លោក Mogherini បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិថា “យើងជឿថាគ្មានការអភិវឌ្ឍផ្នែកយោធាពីខាងក្នុង ឬពីក្រៅប្រទេសនោះទេ” ។ ហើយដំណោះស្រាយមិនអាចមាន និងមិនគួរដាក់ចេញពីខាងក្រៅនោះទេ ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយម្តងទៀតថា ជម្រើសទាំងអស់ស្ថិតនៅលើតុដោយមិនច្រានចោលអន្តរាគមន៍ យោធារបស់សហរដ្ឋអាមេរិក នៅវ៉េណេហ្ស៊ុយអេឡាឡើយ ។ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងដកបុគ្គលិកទូត ដែលនៅសេសសល់ពីស្ថានទូតរបស់ខ្លួន នៅទីក្រុងការ៉ាកាស ដោយធ្វើឱ្យទំនាក់ទំនងកាន់តែអាក្រក់ឡើង ។

បន្ទាប់ពីលោក ហ្គៃដូ ប្រកាសខ្លួនជាប្រធានាធិបតីបណ្តោះអាសន្ន របស់ប្រទេសវ៉េណេស៊ុយអេឡាមក សហរដ្ឋអាមេរិក និងបណ្តាប្រទេសសំខាន់ៗរបស់សហភាពអឺរ៉ុបមាន បារាំង អាឡឺម៉ង់ និងអង់គ្លេស ស្ថិតក្នុងចំណោមប្រទេសជាង 50 ដែលបានទទួលស្គាល់គាត់ ។

ប្រទេសរុស្ស៊ី និងប្រទេសចិន ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខ ដែលមានសិទ្ធិវេតូដូច សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានរិះគន់គោលជំហររបស់អាមេរិកថា ជាការជ្រៀតជ្រែកយ៉ាងច្បាស់ ទៅក្នុងកិច្ចការផ្ទៃក្នុងវ៉េណេហ្ស៊ុយអេឡាហើយបន្តគាំទ្រលោក ម៉ាឌូរ៉ូ ។

លោក Mogherini បានរំលឹកឡើងវិញថា សហភាពអឺរ៉ុបបានបង្កើតក្រុមទំនាក់ទំនងជាមួយបណ្តាប្រទេសអាមេរិកឡាទីន ដើម្បីជំរុញឱ្យមានដំណើរការនយោបាយមួយ ដែលនឹងនាំឱ្យមានការបោះឆ្នោតប្រធានាធិបតី ។

Admiral Remigio Ceballos, Chief of Staff of the Armed Forces Strategic Operational Command speaks during a press conference to provide details of military drills that are being prepare in response to President Donald Trump’s warning of possible military action, at Fort Tiuna, Caracas, Venezuela, Friday, Aug. 25, 2017. The U.S. government announced new economic sanctions against Venezuela. (AP Photo/Ricardo Mazalan)
Facebook Comments
Loading...