ឃាត់បានគ្រឿងសមុទ្រមានសារធាតុគីមីពីវៀតណាមជាង៧តោនកន្លះ លើផ្លូវជាតិលេខ៣

0
772

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមីនានេះ កម្លាំងសម្ថតកិច្ចបានចេញបង្ក្រាបករណីនាំចូលបង្គា និងគ្រឿងសមុទ្រមានសារជាតិគីមីជាង ៧តោនកន្លះ នៅចំណុចគីឡូម៉ែត្រលេខ១៥ ផ្លូវជាតិលេខ៣ ខណៈកំពុងដឹកតាមរថយន្តបីគ្រឿងពីប្រទេសវៀតណាម។

គ្រឿងសមុទ្រមានសារធាតុគីមីពីវៀតណាមជាង៧តោនកន្លះនេះ គឺបានដឹកតាមរថយន្តចំនួន ៣គ្រឿង មានរថយន្តម៉ាក HYUNDIA ពីរគ្រឿង និងម៉ាកសាំងយ៉ុងកែច្នៃ 2A-0342 មួយគ្រឿង ។

ក្រោយពីការត្រួតពិនិត្យលើរថយន្តទាំងបីគ្រឿងនេះហើយ កម្លាំងសមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃេីញមានបង្គា (បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួនដោយគ្មានច្បាប់អនុញ្ញាតចំនួន ៣៧៦កេស ស្មើនឹងប្រមាណ ៧,៥២០គីឡូក្រាម៕

Facebook Comments
Loading...