ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជម្រុញដល់អាជ្ញាធរខេត្តត្បូងឃ្មុំ ត្រូវចុះពិនិត្យ សិក្សា ពីប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងបង្ករបង្កើនផល នៅគ្រាដែលអាកាសធាតុឆ្នាំនេះរាំងស្ងួត

0
734

ខេត្តត្បូងឃ្មុំ៖ ការជម្រុញបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានធ្វើឡើងក្នុងឪកាសអញ្ជើញជាអធិបតីបិទ សន្និបាទបូកសរ៉ុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ។

ឯកឧត្តមមានប្រសាសន៍លើកឡើងថា ផ្អែកតាមការព្យាករណ៍ ប្រទេសកម្ពុជាមានអាកាសធាតុក្តៅហួតហែង ហើយរដូវប្រាំងក៏ និងអាចអូសបន្លាយយូជាងឆ្នាំមុនៗ ដូច្នេះនៅចំពោះមុខបាតុភូត ធម្មជាតិនេះ រដ្ឋបាលខេត្តត្រូវដឹកនាំសម្របសម្រួលដល់រដ្ឋបាល ក្រុង/ស្រុក និងឃុំ/សង្កាត់ចុះត្រួតពិនិត្យអំពីប្រភពទឹកនានានៅ មូលដ្ឋាន ទាំងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្ករ បង្កើនផលរដូវប្រាំង ហើយត្រូវធ្វើការវាយតម្លៃពីទំហ៊ំនៃការ ប្រើប្រាស់ប្រភពទឹកដែលនៅសេសសល់ទាំងអស់ ។

ឯកឧត្តមបន្តថា យើងត្រូវប្រើដោយសន្សំសំចៃ ដោយផ្តល់ លទ្ធភាពជាចំបង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនោះ ត្រូវត្រៀមលក្ខណៈដោះស្រាយទឹកជូនប្រជាពលរដ្ឋ នៅមូលដ្ឋានដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដោយមិនទុកឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ ។ ជាមួយគ្នានោះមន្ទីជំនាញ មួយចំនួនដូចជាមន្ទី សុខាភិបាល មន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទត្រូវសហការអប់រំប្រជាជននៅតាមមូលដ្ឋាន អំពីការ ថែរក្សាសុខភាព ការបង្ការជំងឺដង្កាត់ ជំងឺឆ្លងរាតត្បាតទាំងមនុស្ស និងសត្វចិញ្ចឹមផ្សេងៗ ហើយត្រូវត្រៀមជានិច្ចក្នុងការជួយព្យាបាល ឲ្យទាន់ពេលវេលា ។ ក្នុងនោះក៏ត្រូវចុះព្យល់ប្រជាពលរដ្ឋឲ្យបង្កើន ការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីសភ័យដែលងាយនិងឆាបឆេះផ្ទះសម្បែងរបស់ពួកគាត់ផងដែរ ។

ជាមួយនឹងការលើកឡើងបែបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រុញដល់អាជ្ញាធរខេត្ត ក្រុង/ស្រុក ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានឲ្យបានដាច់ខាត ដើម្បីជាការរួមចំណែកថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ឲ្យកាន់តែមានភាពរីកចម្រើន ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ។ ក្នុងនោះអាជ្ញាធរខេត្តត្រូវបន្ត យកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់ តែល្អថែមទៀតដោយមិនត្រូវរើសអើង ជាតិសាសឬនិន្នាការនយោ បាយឡើយ ។

បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ឆ្នាំ២០១៨ កន្លងមកនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានខិតខំ ប្រឹងប្រែងយក ចិត្តទុកដាក់អនុវត្ត ការងារជាប្រចាំដោយបានជម្រុញដល់កងកម្លាំងប្រដាប់អាវុធគ្រប់ លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ការពារ សន្តិសុខសណ្តាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ ចុះទប់ស្កាត់បង្ក្រាបបទល្មើស គ្រប់ប្រភេទ ជាពិសេសជម្រុញបណ្តាមន្ទី អង្គភាពជុំវិញខេត្តឲ្យ អនុវត្តតាម ជំនាញការងារនិមួយៗយ៉ាងមានប្រសិទ្ធិភាពខ្ពស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេច តេជោ ជានាយករដ្ឋមន្រ្តី ។ ក្នុងនោះក៏នៅមានបញ្ហាប្រឈមមួយចំ នួនសម្រាប់ដោះស្រាយបន្តក្នុងឆ្នាំ២០១៩ខាងមុខផងដែរ តែយ៉ាង ណារដ្ឋបាលខេត្តនឹងខិតខំបន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសការងារបម្រើសេ វាសាធារណៈឲ្យបានទាន់ពេលវេលា ៕

Facebook Comments
Loading...