តើត្រូវធ្វើយ៉ាងណាដើម្បីឲ្យសម្ព័ន្ធភាពស្នេហារវាងស្វាមីនិងភរិយាកាន់តែមានភាពផ្អែមល្ហែម?

0
15604

ជាធម្មតាជីវិតគ្រួសារតែងតែមានបញ្ហាខ្លះៗក្នុងការរួមភេទ។ជួនកាលស្រាប់តែគេបាត់បង់ចំណង់នៃការរួមភេទដោយមិនដឹងពីមូលហេតុ។វាអាចកើតចេញពីភាគិខាងប្រពន្ធ ប៉ុន្តែវាក៏អាចកើតចេញពីភាគីខាងបុរសដែរ។ ប៉ុន្តែមិនថ្វីទេ លោកអ្នកអាចកែខៃវាឡើងវិញបានដោយវិធីមួយចំនួនដូចខាងក្រោមនេះដូចជា៖

១-ខាងបុរសត្រូវតែជួយបន្ធូរអារម្មណ៍ភរិយាភ្លាមនៅពេលដែលដឹងថានាងមានអារម្មណ៍ថាមិនសូវស ប្បាយចិត្តកុំឲ្យវាកើតទៅជារឿងថ្នាំងថ្នាកទាន់ពេលវេលា។

២-មិនថាខាងប្តីឬខានប្រពន្ធទេ គួរតែផ្អាកការពិសារគ្រឿងស្រវឹងនិងការជក់បារីជាដើម។គ្រឿងញៀនទាំង២ប្រភេទនេះក៏វាអាចធ្វើឲ្យបាត់បង់ចំណង់សម្រាប់ការរួមភេទដែរ។លោកអ្នកគួរតែកែទម្លាប់មិនល្អមួយនេះចេញបើចង់ឲ្យជីវិតផ្លូវភេទនៅតែរស់រវើកជានិរន្តរិ៍នោះ។

៣-អ្នកមិនត្រូវបង្កឲ្យទៅជាជម្លោះជាមួយភរិយាឡើយប្រសិនណាបើជានាងបដិសេធន៍មិនព្រមរួមភេទ ជាមួយអ្នក។ផ្ទុយទៅវិញអ្នកត្រូវតែពិគ្រោះជាមួយនាងឲ្យបានច្បាស់លាស់អំពីមូលហេតុពិត កុំឲ្យប៉ះពាល់ដល់អារម្មណ៍ដ៏ស្មុគស្មាញរបស់នាងឲ្យសោះ។

៤-ក្នុងនាមជាស្វាមីលោកអ្នកគួរតែចេះវិធីរួមភទប្លែកៗកុំឲ្យវាដដែលៗពេក ធ្វើឲ្យប្រពន្ធមានអារម្មណ៍រំ ភើបជាមួយក្បាច់ទាំងនោះហើយមិនប្រកែកក្នុងការរួមភេទជាមួយអ្នកឡើយ។

៥-ក្រៅពីការរៀបរាប់ដូចខាងលើនេះហើយ នៅមានវិធីមួយទៀតដែលលោកអ្នកមិនត្រូវមើលរំលងនោះ គឺការហាត់ប្រាណ។ការហាត់ប្រាណអាចជួយបង្កើនអារម្មណ៍ផ្លូវភេទបានគាប់ប្រសើរណាស់ហើយលោកអ្នកអាចរួមភេទជាមួយគ្នាដោយការពេញចិត្តជាទីបំផុត៕

Facebook Comments